ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » កម្ពុជា​បណ្តេញ​ស្ត្រី​ជនជាតិ​អេស្បាញ ត្រឡប់​ទៅ​វិញ ក្រោយ​ចាប់ខ្លួន​ពាក់ព័ន្ធ​យុទ្ធនាការ​អាវខ្មៅ ជាមួយ​ក្រុម​សកម្មជន​ដីធ្លី​ ​

កម្ពុជា​បណ្តេញ​ស្ត្រី​ជនជាតិ​អេស្បាញ ត្រឡប់​ទៅ​វិញ ក្រោយ​ចាប់ខ្លួន​ពាក់ព័ន្ធ​យុទ្ធនាការ​អាវខ្មៅ ជាមួយ​ក្រុម​សកម្មជន​ដីធ្លី​ ​

ភ្នំពេញ​៖ ស្ត្រី​ជនជាតិ​អេស្បាញ​ម្នាក់ ដែល​ត្រូវ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើ​ការឃាត់ខ្លួន ក្នុងករណី​ចូលរួម​សកម្មភាព​យុទ្ធនាការ​អាវខ្មៅ ជាមួយ​ក្រុម​សកម្មជន​ដីធ្លី​បឹងកក់​នោះ ត្រូវ​បាន​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ​។​
​លោក​ឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន បានបញ្ជាក់​ថា “​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​នេះ បាន​ធ្វើ​ការបណ្តេញចេញ ស្ត្រី​ជនជាតិ​អេស្បាញ ឈ្មោះ MAR GARITA LORRTO អាយុ​៤០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​AAJ879772 តាម​ជើង​យន្តហោះ TG 585 ភ្នំពេញ​ទៅ បាងកក -​បា​សេ​ឡូ​ណា អេស្បាញ​ តាម​ប្រកាស​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ ឲ្យទៅ​ប្រទេស​ដើម​វិញ​”​។​
​លោក​ឧត្តមសេនីយ៍ បាន​បន្តថា ស្ត្រី​រូប​នេះ បាន​ចូលរួម​សកម្មភាព ក្នុង​ការតវ៉ា​ជាមួយ​សមាគម បឹងកក់ ក្នុង​ប្រធានបទ “​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​” ជាច្រើន​សប្តាហ៍ ហើយ​បាន​ចូលរួម​តវ៉ា និង​ពាក់​អាវ​ខ្មៅ​ដូច​អ្នក​សមាគម​បឹងកក – បុរី​កីឡា ដែល​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ សន្តិសុខ​សង្គម និង​បាន​លួច​ស្នាក់នៅ ធ្វើការ​ដោយ​ខុស​ច្បាប់​គ្មាន (​សៀវភៅ​ការងារ ) ៕
13932897_1667978446855706_2089584960089922424_n 14022201_1667978483522369_7641987695323945727_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya