ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ខឹង​បងជីដូនមួយ យក​កូនកាំបិត​ចាក់​មួយ​កាំបិត

បុរស​ម្នាក់ ខឹង​បងជីដូនមួយ យក​កូនកាំបិត​ចាក់​មួយ​កាំបិត

(​ភ្នំពេញ​៖) នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រយុទ្ធ​គ្នា​មួយ ប្រាវ​ហើយ​ភាគី​ម្ខាង បាន​ទាញ​កូនកាំបិត​ចាក់​ទៅលើ​ភាគី​ម្ខាង​ទៀត បណ្ដាលឲ្យ​ចំ ពោះ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ និង​ត្រូវបាន​គេ​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ ចំណែក​ភាគី​អ្នកដៃដល់ ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្ដិ៍​ចោមចៅ​ធ្វើការ​ចាប់ខ្លួន​បាន និង​បាន​នាំ​ទៅ​ធ្វើ​ការសាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​។​
​យុវ​ជនសង្ស័យ​ដែល​ជា​ជនដៃដល់ និង​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ ឈ្មោញ ផៃ តួ អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ភូមិ​កំពង់​កុង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ​ជា​អ្នកលក់ គុយទាវ​តាម​រទេះ ស្នាក់នៅ​ក្នុង​ផ្ទះ​ថៅកែ​របស់​ខ្លួន ស្ថិតក្នុង​ភូមិ​កើតហេតុ​ខាងលើ​នោះ ចំណែក​ភាគី​ម្ខាង​ទៀត ឈ្មោះ ស៊ូ សឿន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​លក់​គុយ ទាវ​តាម​រទេះ ដូចគ្នា​និង​ស្នាក់នៅ​ក្នុង​ផ្ទះ ថៅកែ​ដូចគ្នា​ដែរ​។​
​នៅ​មុនពេល​កើតហេតុ ខ្លួន​រួមជាមួយ បងប្រុស​ជីដូន​មួយ​ម្នាក់​ទៀត ឈ្មោះ ធា និង​ជនរងគ្រោះ​ផង បាន​នាំគ្នា​ហូប​បាយ​ជុំគ្នា ហើយ​ខណៈនោះ​បងប្រុស​របស់​ខ្លួន បាន​និយាយថា យប់មិញ​គាត់​បាន​លេង​ឈូស​ចាញ់ ឈ្មោះ ស៊ូ សឿន អស់​លុយ​ចំនួន​៣​ម៉ឺន​រៀល​បាត់ទៅហើយ​។​
​បន្ទាប់ពី​ឮ បងប្រុស​ជីដូន​មួយ​និយាយ​បែបនេះ ខ្លួន​បាន​ឆ្លើយថា គ្រាន់តែ​លេង​ប៉ុណ្ណឹង​ចាញ់​ដែរ កាត់​ជើង​ចោល​ទៅ ភ្លាមៗ​នោះ​ជនរងគ្រោះ​ឈ្មោះ ស៊ូ សឿន មិន​បាន​និយាយ​សូម្បី​មួយ​ម៉ាត់ ស្រាប់តែ​ក្រោក​ស្ទុះ​មក​វាយ​ខ្លូន​៥​ដៃ ចំ​ខ្នង​ទើប​ទ្រាំ​មិនបាន ខ្លួន​ក៏​បាន​យក​កូមកាំបិត ចាក់​ទៅលើ​ជនរងគ្រោះ​រូប​នោះ​តែម្ដង​៕fn-2016-08-17-17-21-35-0 fn-2016-08-17-17-21-39-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya