ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » គំនុំ​រឿង​ជេរ​ប្រពន្ធ បបួល​មក​ផឹកស៊ី​រួច​វាយ​សម្លាប់ ​

គំនុំ​រឿង​ជេរ​ប្រពន្ធ បបួល​មក​ផឹកស៊ី​រួច​វាយ​សម្លាប់ ​

ខេត្ត​ត្បូងឃ្មំ​៖ បុរស​ម្នាក់​ត្រូវបាន​ជនសង្ស័យ​៣​នាក់​នាំគ្នា​ព្រួត​វាយ​រហូត​ដល់​ស្លាប់​ក្រោយ​ពេល​ផឹក​សី​ុ​ជាមួយ​គ្នា​រួច ដោយ​មូលហេតុ​នៃ​អំពើហិង្សា​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​អះអាងថា មកពី​១​ម៉ោង​មុន​មាន​ការផឹកស៊ី ជន​រង​រងគ្រោះ​បាន​ជេរ​ប្រពន្ធ​ជនដៃដល់​ម្នាក់​ក្នុងចំណោម​៣​នាក់​ខាងលើ​ហើយ​ត្រូវបាន​ប្តី​គេ​ខឹង​និង​មានការ​គំ​ុ​គួន​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង​00 នាទី​ព្រលប់ ថ្ងៃទី ១៧ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ឡឥដ្ឋ​ឈ្មោះ ហេង សំបូ ហៅ​លីម នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទី​២ ស្រុក​_​ខេត្ត​ត្បូងឃ្មុំ ។​
​អធិការរង​ផែន​ព្រហ្មទណ្ឌ​នៃ​នគរបាល​ស្រុក​ត្បូងឃ្មំុ លោក ឡុង សារិន បាន​បញ្ជាក់​ឲ្យបាន​ដឹង​ថា ដំបូង​លោក​ទទួល​ព័ត៍មាន​ថា មាន​ជនល្មើស​មិន​ស្គាល់ អត្តសញ្ញាណ បានធ្វើ​សកម្មភាព​វាយ​សម្លាប់ ជនរងគ្រោះ​ឈ្មោះ ណំ លឹម​ហុង អាយុ ៣៩ ឆ្នាំ មុខរបរ​កម្មក ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​រកា​ឃ្នួច​ត្បូង ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ ក្នុងខណៈ​ពេល​ជនរងគ្រោះ​ស្រវឹងស្រា ដើរ​ម្នាក់ឯង​។​
​លោក​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដូចខាងលើ កំលាំង​សមត្ថកិច្ច ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ជី​រោទី​២ ចុះ​ស្រាវជ្រាវ​សើុបអង្កេត ដល់​កន្លែងកើតហេតុ ហើយ​ឈាន​ទៅ ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២​នាក់ ទី​១ ឈ្មោះ លី យ៉ាស់​យ៉ាស​កម្ម អាយុ ២៦​ឆ្នាំ ភេទ​ប្រុស មុខរប​កម្មករ នៅ​ភូមិ​ទន្លេ​បិទ​ក្រោម ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ទី​២ ឈ្មោះ នូ សុផាត អាយុ ៣១​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​សាកសួរ កសាង​សំណុំរឿង តាម​នីតិវិធី បញ្ជូនទៅ​តុលាការ វិនិច្ឆ័យ​តាមច្បាប់​។​
​លោក​អធិការរង​ក៏​បាន​បញ្ជាក់​ដែរ​ថា ករណី​នេះ​ត្រូវបាន​ជនសង្ស័យ​សារភាពថា​មូលហេតុ​ក្រុម​ខ្លួន​ព្រួត​វាយ​សំលាប់​ជនរងគ្រោះ​គឺ​ដោយសារ​ជនរងគ្រោះ​មុន​ស្លាប់​ប៉ុន្មាន​ម៉ោង​ជេ​ប្រពន្ធ​របស់ ឈ្មោះ នូ សុផាត​(​ជេ​ស្រី​)៕

image-663 image-665

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya