ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ សន្យា​ការចំណាយ​ថវិកា​ព្យាបាល​បុរស​ម្នាក់​តាម​ការស្នើសុំ​ពី​កូនស្រី​អ្នកជំងឺ​ក្នុង​ហ្វេ​សប៊ុក​ ​

សម្តេច​តេជោ សន្យា​ការចំណាយ​ថវិកា​ព្យាបាល​បុរស​ម្នាក់​តាម​ការស្នើសុំ​ពី​កូនស្រី​អ្នកជំងឺ​ក្នុង​ហ្វេ​សប៊ុក​ ​

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ មុន​នេះ​បន្ដិច សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង ជាមួយនឹង​វីដេអូ ក្នុងផេក​របស់​សម្តេច​ថា​៖ ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​សាធារណៈជន បង្ហោះ​សំណូមពរ និង​កូនស្រី​ឈ្មោះ ផៃ មុន្នី​វី​រ៉ាត់ Comment នៅលើ Facebook ខ្ញុំ សុំ​ការសណ្ដោស​អោយ​ជួយ​ព្យាបាល​ជម្ងឺ​ឪពុក​ឈ្មោះ សូ មុន្នី​រ័ត្ន ដែល​កំពុង​មាន​ជំងឺ​បេះដូង​។ ភ្លាមៗ​នោះ​ខ្ញុំ​ក៏​បាន​បញ្ជូន​ក្រុម​ការងារ​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​
​ចាប់​តាំងពី​អ្នក​ជម្ងឺ​ដែល​ជា​ឪពុក​របស់​កូនស្រី​បាន​ចូល​មក​សម្រាក​ព្យាបាល​កាលពី​ថ្ងៃអាទិត្យ​កន្លងមកនេះ គឺ​ត្រូវ​បាន​ទទួល​យកចិត្តទុកដាក់​ព្យាបាល​មើលថែទាំ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ (TYDA)​។ ស្ថានភាព​អ្នកជំងឺ​ពេលនេះ​គឺ​ស្ថិតក្នុង​សភាព​ធម្មតា ដែល​ក្រុមគ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ​។ ខ្ញុំ​សូមជម្រាបថា ការចំណាយ​ទាំងស្រុង​សម្រាប់​ព្យាបាល​អ្នកជំងឺ​គឺ​មិន​តម្រូវអោយ​ក្រុមគ្រួសារ​បង់ប្រាក់​ឡើយ ។ សូម​អរគុណ​បងប្អូន​ដែល​បាន​ជួយ​ផ្តល់​ព័ត៌មាន​មក​កាន់ Page ខ្ញុំ​បាន​ទាន់​សភាពការណ៍​។ សូម​ជូនពរ​ក្មួយប្រុស​អ្នកជំងឺ សូ មុន្នី​រ័ត្ន បាន​ជាសះស្បើយ​ឆាប់ៗ​៕

smd1 - Copy smd2 - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya