ខេត្តឱត្តរមានជ័យ ៖ តាមប្រភពហ្វេសប៊ុកAccountឈ្មោះ Mornings Lov បានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង ១៥និង៣០ នាទីរសៀល នាថ្ងៃនេះដែលមានកុមារា និងកុមារីចំនួន ០៥ នាក់ ដែលមានទីលំនៅ ស្រុកសៀមរាប ខេត្តសៀមរាប បានមកលេងទឹកនៅទំនប់ប្រឡាយចិន ខេត្តសៀមរាប-ឧត្តរមានជ័យ ដែលស្ថិតនៅស្រុកស្រីស្នំ និងស្រុកចុងកាល់ ចំណុចស្ទឹងស្រែង ក្នុងនោះដែលរួមមានកុមារី ០២ និងកុមារា ០១ នាក់ ដែលនៅមានជីវិត រីឯកុមារី០១ និងកុមារា០១នាក់ បានស្លាប់បាត់បង់ជីវិត រីឯសាកសពពុំទាន់រកឃើញនៅឡើយទេ។ ករណីនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវ ក៍ដូចជាកំពុងរុករកសាកសកអ្នកដែលបាត់ខ្លួនផងដែរ ។
នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ លោកវរ:សេនីយ៍ ទោ បឿ អឿល អធិការនគរបាលស្រុកចុងកាល់ បានសហការជាមួយនគរបាលស្រុកស្រីស្នំ រួមនិងប្រជាជន បានរុករកសពកុមារា និងកុមារីដែលបានលង់ទឹកស្លាប់បាតខ្លួនពីម្សិលមិញ ប៉ុន្ដែនៅពុំទាន់ទទួលបានលទ្ធផលដែលគួរអោយកត់សម្គាល់នៅឡើយមកដល់ម៉ោងនេះ មូលហេតុមកពីទឹកហូរខ្លាំងពេក ធ្វើអោយការមុចរាវរកមានការលំបាក និងណាមួយ ទឹកក៍កាន់តែជន់ឡើង ធ្វើអោយការរាវរកមានការស្មុគស្មាញ ណាមួយនៅតាមបណ្ដារមាត់ស្ទឹងមានព្រៃស្តុក ធ្វើអោយការរាវរកមានភាពប្រទាំងប្រទើស តែពុំទាន់អស់សង្ឃឹមនៅឡើយ ទៀតសោត យ៉ាងណាកងកម្លាំងនិងខិតខំប្រឹងប្រែងរុករក ទាល់តែ រកសពឃើញ ប្រគល់ជូនអាណាព្យាបាលនៃសពធ្វើបុណ្យតាមប្រពៃណី ទើបអស់ចិត្ត ។
នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ 2016 សមត្ថកិច្ច បានរកឃើញសាកសពមួយទៀតហើយ សរុបទាំងអស់ ០២ នាក់ គួរអោយសង្វេគណាស់ ស្លាប់ទាំងក្មេងវ័យ អាណិតកុមារា និងកុមារី ទាំងពីរនេះណាស់៕
» ព័ត៌មានជាតិ » រកឃើញសាកសព ក្មេងសិស្សសាលាស្រីប្រុស២នាក់ហើយ នៅទំនប់ប្រឡាយចិន