ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​ចំនួន​៣២​កញ្ចប់ ត្រូវបាន​កម្លាំង​នគរបាល​បង្ក្រាប​

ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​ចំនួន​៣២​កញ្ចប់ ត្រូវបាន​កម្លាំង​នគរបាល​បង្ក្រាប​

(​មណ្ឌលគិរី​)៖ មុខសញ្ញា​សែ​ប​និង​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កោះ​ញែក​សហការគ្នា​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ឃាត់​ខ្លន រួមជាមួយ​នឹង​គ្រឿងញៀន​ចំនួន​៣២​កញ្ចប់​។​
​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ធ្វើឡើង​នៅ​ចំនុច​ខ្ទម​ស្រែ ស្ថិតក្នុង​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១៧​នឹង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦​សីហា ម្សិលមិញ​នេះ​។​
​ហើយ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ឈ្មោះ សយ សុភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​ជា​អ្នកបើកបរ​រថយន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​
​នគរបាល​អះអាងថា ការឃាត់ខ្លួន​នេះ ខណៈ​ដែល​ជនសង្ស័យ​បម្រុង​ធ្វើ​សកម្មភាព ចែកចាយ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ស្រុក​កោះ​ញែក ដោយ​ដកហូត​បាន​គ្រឿងញៀន​ជា​ម្ស៉ៅ​ក្រាមព​ណ៍ស ចំនួន​៣ កញ្ចប់​ធំ ២​កញ្ចប់​ធន់​កណ្តាល និង​២៦​កញ្ចប់​ទៀត​ជា​កញ្ចប់​តូចៗ​។​
​បើ​តាម​ការបញ្ជាក់​ពី​លោក ខ្លូត សុឃា អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កោះ​ញែក បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​១៧​សីហា​នេះ ថា ជនសង្ស័យ​កំពុង​ស្ថិត​ក្នុង​ការសួរនាំ​ពី​កម្លាំង​នគរបាល​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ស្រាវជ្រាវ​រក​មុខសញ្ញា​ចែកចាយ​បន្ថែមទៀត​។​
​លោក​បន្តថា ករណី​គ្រឿងញៀន​នេះ​អាច​នឹង​នៅ​មាន​ជនសង្ស័យ​ពាក់ព័ន្ធ​ច្រើន​ទៀត ដូច​ច្នេះ​កម្លាំង​របស់លោក កំពុងតែ​ដុតដៃដុតជើង​ចុះ​ស្រាវជ្រាវ​តាម​ប្រ​ម៉ាញ់​ឃាត់ខ្លួន​បន្តទៀត​៕
14040040_1682080138784891_5645599186506369851_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya