ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ឡាន​ដឹក​សាច់​និង​ឆ្អឹង​មាន់​ខូច​គុណភាព​ជិត​២​តោន​នាំ​ចេញ​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​អូរ​បី​ជាន់​ ​

ប៉ូលិស​បង្ក្រាប​ឡាន​ដឹក​សាច់​និង​ឆ្អឹង​មាន់​ខូច​គុណភាព​ជិត​២​តោន​នាំ​ចេញ​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​អូរ​បី​ជាន់​ ​

ខេត្ត​បន្ទាយមានជ័យ​៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុពេទ្យ​មន្ទីរ​កសិកម្ម​ខេត្ត លោក​អនុសេនីយ៍ឯក ហុក ចិ​ត្រា នាយ​ផ្នែក​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​នាយកដ្ឋា​នគរបាល​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ពេទ្យសត្វ​ខេត្ត ដោយ​មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បានចេញ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​នី​សាន់​ដឹក​ផ្ទុក​ឆ្អឹង​មាន់​ហាមឃាត់​ខុសច្បាប់​ជិត​២​តោន កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កូន​ត្រី ឃុំ​កូប​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ខណៈ​ដែល​រថយន្ត​ធ្វើដំណើរ​ចេញពី​ច្រករបៀង​អូរ​បី​ជាន់​ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ​បម្រុង​ឆ្ពោះទៅ​ខេត្តសៀមរាប​។​
​ជាមួយនឹង​ការបង្ក្រាប​រថយន្ត​ដឹក​ផ្ទុក​ឆ្អឹង​ខុសច្បាប់ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​អ្នកបើករថយន្ត​ម្នាក់​មាន​ឈ្មោះ សៀង ប៊ុនហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។ ចំណែក​រថយន្ត​នី​សាន់​១​បាំង​កន្លះ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​សៀមរាប​2A-4100 ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​មក​កាន់​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​បាញ់​ថ្នាំ​រំងាប់​មេរោគ​បង្ការ​ទប់ស្កាត់​ក្រែង​ឆ្លង​មេរោគ​ផ្សេងៗ​ពី​អាហារ​ដែល​គ្មាន​ការត្រួត​ពិត្យ និង​គ្មាន​អនុញ្ញាត​ច្បាប់​ពី​ក្រសួង​កសិកម្ម​នោះ​។​
​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម​ខេត្ត ប្រាប់ឱ្យដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រថយន្ត​ដឹក​ផ្ទុក​ឆ្អឹង​មាន់​ហាមឃាត់​ខុសច្បាប់​គឺជា​វិធានការ​ដើម្បី​បង្ការ​ទប់ស្កាត់​នៃ​ការ​នាំចូល​ផលិតផល​សត្វ​បក្សី​ពី​ប្រទេស​ជិតខាង​ចូលមក​ប្រទេស​កម្ពុជា​គ្មាន​ការអនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​លើក​កំពស់​សុវត្ថិភាព​ម្ហូបអាហារ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ សកម្មភាព​នៃ​ការនាំ​ចូល​អាហារ​ខុសច្បាប់​ពី​សំណាក់​ក្រុម​ឈ្មួញ​ជាការ​នាំចូល​នូវ​កាកសំណល់​បក្សី​ដែល​នៅក្នុង​ប្រទេស​ថៃ​គេ​បោះចោល​ខូចគុណភាព​ហើយ​ត្រូវបាន​ឈ្មួញ​ខ្មែរ​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​គឺជា​អំពើ​ខុសច្បាប់​ដែល​ក្រសួង​កសិកម្ម​ធ្វើការ​ហាមឃាត់​មិនឱ្យ​នាំ​ចូល​មក​នោះ​ទេ​។​
​បើ​តាម​ចម្លើយ​សារភាព​ពី​ម្ចាស់​នាំចូល​ឆ្អឹង​មាន់​យក​ទៅ​ឱ្យ​ចំណី​ក្រពើ​នៅ​ខេត្ត​សៀមរាប ដោយ​ក្នុង​១​រថយន្ត​បង់ប្រាក់​ក្រុម​ទាហាន​ឈរជើង​នៅ​ច្រក​អូរ​បី​ជាន់​២​ម៉ឺន​រៀល គាត់​មិនដឹងថា​ឆ្អឹង​មាន់​នោះ​ត្រូវបាន​ច្បាប់​ហាមឃាត់​នោះទេ ហើយ​ឆ្អឹង​មាន់​ទាំង​នោះ​មាន​ទម្ងន់ ១,៨០០​គីឡូក្រាម ។​
​បច្ចុប្បន្ន​ម្ចាស់​រថយន្ត​ខាងលើ​ត្រូវបាន​កសាង​សំណុំរឿង​យកទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ដោយឡែក​សម្រាប់​អាហារ​ខូច​គុណភាព​នោះ​សមត្ថកិច្ច​ចម្រុះ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ គ្រោង​នឹង​យក​ដុត​កំទេច​ចោល​ផងដែរ​។​
​សូម​រំលឹក​ថា ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ការដឹកជញ្ជូន​អាហារ​ខូចគុណភាព​ហាមឃាត់​ខុសច្បាប់​នោះដែរ កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ក៏​ធ្លាប់​បង្ក្រាប​រថយន្ត​កាម​រី​១​គ្រឿង​ដឹក​ឆ្អឹង​មាន់​ខុសច្បាប់​ជាង​១​តោន ឈ្មួញ​នាំ​ពីព្រ​ទេសថៃ​តាម​ច្រក​អូរ​បី​ជាន់​ហើយ​បម្រុហ​យក​មក​លក់​ចែកចាយ​នៅ​ខេត្ត​សៀមរាប​នោះ​ផងដែរ​៕
IMG_9162-1 IMG_9177-1 IMG_9182-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya