ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ទាំងសងខាង​នៅក្រុង​បាវិត​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ទាំងសងខាង​នៅក្រុង​បាវិត​ ​

ខេត្ត​ស្វាយរៀង​៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​បុរស់​២​នាក់​រងរបួស​ធ្ងន់​សន្លប់​នៅ​និង​កន្លែង​កាលពីវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ខាង​មុខ​ផែស្ងួត​សូ​ងួន ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត រវាង​ម៉ូតូ​និង​ម៉ូតូ​។​
​បើ​តាម​មន្ត្រី​នគ​បាល​ប៉ុស្ត៍​រដ្ឋបាល​សង្កាត់​បាវិត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ប៉ែន សារ៉ាក់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ធនាគារ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់​បែក​ក្បាល​ត្រូវ​ក្រុម​គ្រសារ​យក​ទៅ​គ្លីនិក​ក្រុង​បាវិត​។ ទី​២-​ឈ្មោះ វ៉ន ភារុណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ​ឡាស​វីហ្គា​សាន់ មាន​ទីលំនៅ​ភូមិ​កណ្តាល​ក្រោម​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល រងរបួស​ធ្ងន់ធ្ងរ​បែក​ចិញ្ចើម​ខាងឆ្វេង​បាក់​ខ្ទង់ច្រមុះ​និង​បាក់​.​កដៃ​ខាងឆ្វេង​បច្ចុប្បន្ន​ជនរងគ្រោះ​ក្រុមគ្រួសា​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​។​
​ប្រភព​ដដែល​បន្ត​ទៀត​ថា មុនពេល​កើតហេតុ​គេ​ឃើញ​ជន​បង្ក​ឈ្មោះ ប៉ែន សារ៉ាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ផ្លាកលេខ ភ្នំពេញ 1FB-4762 ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោក លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-6530 បើកបរ​ដោយ​ឈ្មោះ វ៉ន ភារុណ បើក​មក​ពី​លិច​ទៅ​កើត​បញ្ច្រាស់ទិស​គ្នា ក៏​បុក​គ្នា​ពេញទំហឹង​លាន់​សូរ​ដូច​រន្ទះ ដួល​បោក​ទៅ​លើ​ថ្នល់ជាតិ​រៀងៗ​ខ្លួន​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​សន្លប់​ទាំង​សង​ខាង​តែ​ម្តង​។ មូលហេតុ​ដែល​បង្កឲ្យបាន​គ្រោះថ្នាក់​ខាងលើនេះ​គឺ​បណ្ដាលមកពី​អ្នកបើកបរ​ក្នុងស្ថានភា​ព​ស្រវឹងស្រា​។​
​ក្រោយ​កើតហេតុ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​បាវិត ដើម្បី​បំពេញ​សំណុំរឿង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕13934607_542307425962112_6457501004698590555_n 14064082_542307435962111_2456908962653077464_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya