ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ទំនាស់​គ្នា ព្រួត​គ្នា​វាយ​សិស្ស​២​នាក់​បណ្តាលឲ្យ​រងរបួស ​

ទំនាស់​គ្នា ព្រួត​គ្នា​វាយ​សិស្ស​២​នាក់​បណ្តាលឲ្យ​រងរបួស ​

កណ្តាល ៖ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​វិទ្យាល័យ​ជ័យវរ្ម័ន​ទី​៧ ស្ថិតក្នុង​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​
​យុវ​សិស្ស​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន ១-​ឈ្មោះ យឹម ពុទ្ធិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​, ២-​ឈ្មោះ គង់ មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ​និង ៣-​ឈ្មោះ យុន វិឆុន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ និង​បក្សពួក​ជាច្រើន​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេចខ្លួន​អស់ ។ ចំណែក​យុវ​សិស្ស​រងគ្រោះ​២​នាក់ ម្នាក់​ឈ្មោះ ធី សុ​ផា​រាជ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ និង​ម្នាក់​ទៀត​ឈ្មោះ ធី សុផារ៉ា​ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវជា​បងប្អូន​គ្នា បាន​រងរបួស​ជាំភ្នែក​ខាងស្តាំ ។​
​មុនពេល​កើតហេតុ យុវ​សិស្ស​រងគ្រោះ​ទាំង​២​នាក់​បងប្អូន​កំពុង​ឈរ​ជជែក​គ្នា​នៅ​ក្រោម​ដើមឈើ ក្នុង​បរិវេណ​វិទ្យាល័យ​ជ័យវរ្ម័ន​ទី​៧ ស្រាប់តែ​យុវ​សិស្ស​ល្មើស​ទាំង​៣​នាក់ និង​បក្សពួក​ជាច្រើន​នាក់​ទៀត​បាន​មក​ព្រួត​គ្នា​ដាល់​យុវ​សិស្ស​រងគ្រោះ បណ្តាលឲ្យ​រងរបួ​សដោ​យ​មិន​ដឹង​មូលហេតុ ។ បន្ទាប់​មក​យុវ​សិស្ស​រងគ្រោះ​បាន​ស្គាល់​អត្តសញ្ញាណ​យុវ​សិស្ស​ល្មើស​៣ នាក់​ក៏​រត់​មក​ដាក់​ពាក្យបណ្តឹង​ប៉ូលិស​ប៉ុស្តិ៍​ដី​ឥ​ដ្ធ​ឲ្យ​ចុះ​ទៅ​ដល់ កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​យុ​សិស្ស​ល្មើស​ទាំង​៣​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​បាល​ស្រុក​ចាត់ការ​បន្ត តាម​នីតិវិធី ៕

d2bbdfba-a708-461f-ba5d-cb52e9fecd9f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya