ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » ច្រក​ចាំ​យាម​ចំហរទ្វារ​ឲ្យ​ទំនិញ​គ្មាន​គុណភាព ចូល​សេរី​ ​

ច្រក​ចាំ​យាម​ចំហរទ្វារ​ឲ្យ​ទំនិញ​គ្មាន​គុណភាព ចូល​សេរី​ ​

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រក​ចាំ​យាម ខេត្ត​កោះកុង បានឲ្យដឹងថា ទំនិញ​គ្មាន​គុណភាព​ច្រើន​ប្រភេទ ជាពិសេស​គ្រឿងឧបភោគ បរិភោគ ហួស​កាលបរិច្ឆេទ និង​មាន​លាយ​សារធាតុ​គីមី ត្រូវបាន​ពួក​ឈ្មួញ​នាំ​ចូល​ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន ។ មន្ត្រី​ជំនាញ​កាំកុងត្រូល​បើកទ្វារ​ច្រកព្រំដែន​ចំហរ​ដោយ​សេរី អនុញ្ញាត​ឲ្យ​ទំនិញ​គ្មាន​គុណភាព​នាំចូល​ជា​ថ្នូរ​នឹង​លុយកាក់ ។ ប្រធាន​កាំកុងត្រូល​ប្រចាំ​ច្រក​ចាំ​យាម ត្រូវ​គេ​រាយការណ៍​ថា ឈ្មោះ ជា នី ដែល​បិទ​ភ្នែក​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គ្មាន​គុណភាព​ចូល​រាល់ថ្ងៃ ។​
​សេចក្តីរាយការណ៍​បានឲ្យដឹងថា គ្រឿងឧបភោគ បរិភោគ​គ្មាន​គុណភាព និង​មាន​លាយ​សារធាតុ​គីមី​ត្រូវបាន​ឈ្មួញ​នាំ​ចូល​យក​មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយ​ថ្ងៃៗ រាប់សិប​តោន ។ ពួក​ឈ្មួញ​ដែល​នាំ​ទំនិញ​លាយ​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ សុទ្ធតែ​បង់លុយ​ឲ្យ​មន្ត្រី​កាំកុងត្រូល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ទើប​អាច​នាំ​ចូល​ដោយ​ស្រួល​បាន ។ គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​កាំកុងត្រូល​បង្ក្រាប​បទល្មើស​នៃ​ការនាំ​ទំនិញ​គ្មាន​គុណភាព មាន​លាយ​សារធាតុ​គីមី​នោះ​ម្តង​ណា​ឡើយ ។ គេ​និយាយថា គ្មាន​នរណា​ល្ងង់​ទៅ​ចាប់​បង្ក្រាប​ទំនិញ​គ្មាន​គុណភាព​ទាំងនោះ ដែល​ស្មើនឹង​ការ​វាយកម្ទេច​ឆ្នាំងបាយ​ខ្លួនឯង​នោះឡើយ ។ លោក ជា នី ត្រូវ​គេ​អះអាង​ថា ទទួលបាន​លាភ​សក្ការ​ពី​ឈ្មួញ​ទាំងនោះ ទាំង​តាម​ចំនួន​រថយន្ត និង​ពេលវេលា​នៃ​ការបង់​ខែ​នោះ​ទៀតផង ។​
​ប្រភព​ព័ត៌មាន​ពី​មន្ត្រីនគរបាល​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​បានឲ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ ឈ្មួញ​បាន​ដឹក​សាច់មាន់ និង​គ្រឿងក្នុង​មាន់​តាម​រទេះ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ ហាក់​មាន​ចំនួន​កើនឡើង ។ ការកើនឡើង​នៃ​ការនាំ​សាច់មាន់ និង​គ្រឿងក្នុង​មាន់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ព្រោះ​តែ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុង​ឱកាស​ពិធី​សែន​ក្បាលទឹក ។ ការនាំ​សាច់មាន់ គ្រឿង​ក្នុង​មាន់​ច្រើនឡើង គឺ​លោក ជា នី ក៏​ទទួលបាន​ចំណូល​កើនឡើង​ដែរ ។ ស្រប​ពេល​គ្នា​នេះដែរ ស្ថាប័ន​កាំកុងត្រូល​ក៏​កំពុង​បើក​យុទ្ធនាការ​អំពាវនាវ ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ កុំ​បរិភោគ​ចំណី​អាហារ​ដែល​គ្មាន​គុណភាព ។ គេ​គួរតែ​បិទ​ការ​នាំចូល​ទំនិញ​គ្មាន​គុណភាព និង​ហួស​កាលបរិច្ឆេទ ឬ​លាយ​សារធាតុ​គីមី ប្រសើរ​ជាង​ការអំពាវនាវ​បែប​ដូច្នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya