ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ពេទ្យ​កងទ័ពជើងទឹក​ចិន​ជួយ​ព្យាបាល​ពលរដ្ឋ នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រ​ហ​សីហនុ​ ​

ពេទ្យ​កងទ័ពជើងទឹក​ចិន​ជួយ​ព្យាបាល​ពលរដ្ឋ នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រ​ហ​សីហនុ​ ​

ព្រះសីហនុ ៖ នាវា​ពេទ្យ​របស់​កង​ទ​ព័​ជើង​ទឹក​ប្រទេស​ចិន​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហនុ ប្រកបដោយ​សុ​វត្តិភាព​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៣​។​
​គោលបំណង​សំខាន់​របស់​នាវា​មួយ​នេះ​គឺ​ទស្ស​នះ​កិច្ច​ប្រទេស​កម្ពុជា​និង​ជួយ​ព្យាបាល​ជម្ងឺ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​សប្បុរសធម៌ ។​
​    ​មន្ត្រី​កងទ័ពជើងទឹក​នៃ​ប្រទេស​កម្ពុជា​មួយរូប​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្ស​នះ​កិច្ច​និង​ជួយ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​អ្នកក្រុង​ព្រះសីហនុ​របស់​បុគ្គលិក​ពេទ្យ​នៃ​នាវា​កងទ័ពជើងទឹក​ប្រទេស​ចិន​ពេលនេះ​មាន​រយៈពេល​៧​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៤​ដល់​៣០​ខែកញ្ញា​ឆ្នាំ​២០១៣​ទើប​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​។​
​    ​ប្រភព​បាន​បន្តថា នាវា​ពេទ្យ​ដ៏​ធំ​មួយ​នេះ​មាន​បណ្តោយ​១៧៨​ម៉ែត្រ​ទទឹង​២៥​ម៉ែត្រ​ផ្ទុក​បាន​ទម្ងន់​១៤០០០​តោន​ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​ឈ្មោះ​លោក ឧ​ត្ត​មនា​វី​ទោ​ឡាវ ស៊ីន និ​ញ មាន​បុគ្គលិក​កង​ទ​ព័​៤២៨​នាក់​ក្នុងនោះ​ក៏មាន​បុគ្គលិក​ពេទ្យ​ជំនាញៗ​១០០​នាក់​ផងដែរ ។​
​    ​ជាមួយគ្នា​និង​វត្តមាន​កប៉ាល់​ពេទ្យ​កងទ័ពជើងទឹក​ចិន​នេះ ក៏មាន​ថ្នាក់ដឹកនាំ​កងទ័ពជើងទឹក​កម្ពុជា​និង​អាជ្ញាធរ​ដែនដី​បាន​អញ្ជើញ​ចូលរួម​ទទួល​ស្វាគមន៍​យ៉ាង​រ៉ា​ក់​ទាក់​នៅលើ​ទីលាន​កំពង់ផែ​​ស្វយ័ត​ខេត្ត​ព្រះសីហនុ ផងដែរ ៕ ដោយ ៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya