ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បញ្ជូន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ ទៅ​តុលាការ

ប៉េអឹម​បញ្ជូន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ ទៅ​តុលាការ

(​កណ្តាល​)៖ នា​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ ដើម្បី​បន្ត​ការសួរនាំ​ចាត់ការ​បន្ត​ទៀត​។​
​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋាន​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ទាំងយប់​ទាំង​ថ្ងៃ ជាមួយ​ជំនាញ​អាវុធហត្ថ​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផុំ រដ្ឋា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរ​បរវេរ​លុយ​និង​លក់​ទូរ​សព្ទ រស់នៅ​ឃុំ​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​
​នៅវេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ប៉ុស្តិ​យាម​ប្រជា​ការពារ ស្ថិតក្នុង​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រៃ​រកា ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល មាន​អំពើ​ឃាតកម្ម​មួយ​កើតឡើង​ដោយ​មិន​មាន​ឯកសារ បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​នោះ​ទេ​។​
​ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត និង​ស្រុក​កណ្តាលស្ទឹង បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទី​កន្លែង​កើតហេតុ ហើយ​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យជួយ​សហការ​អន្តរាគមន៍​ពួនស្ទាក់ តាម​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​។​
​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​អាវុធហត្ថ​ស្នាក់ការ​២០១​នៃ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាទី កងរាជអាវុធហត្ថ​ខេត្តតាកែវ ចេញ​អន្តរាគមន៍ ក៏​ប្រទះ​ឃើញ​រថយន្ត ០១​គ្រឿង ម៉ាក Kia Morning ពណ៌​លឿងទុំ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AK-7925 ប្លុង​ទុកចោល​នៅលើ​ផ្លូវជាតិ​លេខ​២ នៅវេលា​១៨​និង​១៥​នាទី ស្ថិតនៅ​ភូមិ​ហនុមាន​ជើង ឃុំ​ក្រាំងធ្នុង ស្រុក​បាទី ខេត្តតាកែវ​។​
​មន្ត្រី​ជំនាញ​រូបនោះ​បាន​បន្តថា កម្លាំង​អាវុធហត្ថ​បាន​ធ្វើ​ការត្រួតពិនិត្យ​ក្នុង​រថយន្ត​នោះ រកឃើញ​វត្ថុតាង​មួយចំនួន​ដូចជា វិក័យ​ប​ត្រអា​ហា​រដ្ឋា​ន ០១​សន្លឹក និង​វ៉ែនតា​ពណ៌​ខ្មៅ​ចំនួន​០១​។​
​វត្ថុតាង​ទាំងនេះ​បាន​ធ្វើ​ឱ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​។ ការស្រាវជ្រាវ​បន្តបន្ទាប់ ដោយ​កម្លាំង​ជំនាញ​មក​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​កណ្តាល អាវុធហត្ថ​ខេត្ត​តាកែវ និង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ផ្តល់ព័ត៌មាន​ពី​មន្ត្រី​ស្ថាន​ទូក​សាធារណរដ្ឋ​កូរ៉េ ព្រមទាំង​មាន​ចូលរួម​ផ្តល់​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ផងដែរ ជា​ពិសេស​មាន​ការសម្របសម្រួល​ណែនាំ​ពី​សំណាក់​អយ្យការ​អម​សាលាដំបូង កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា​ដែល​ជា​ឃាតករ​បាន ក៏​ធ្វើការ​ពួនស្ទាក់ រុករក​តាម​ភូមិសាស្ត្រ​មួយចំនួន ក្នុង​ខេត្ត​កណ្តាល​និង​រាជធានី​ភ្នំពេញ​។​
​លុះដល់​វេលា​ម៉ោង​១៧​និង​០៥​នាទី ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ក៏​បាន​ឃើញ​ជនសង្ស័យ​ឈ្មោះ ផុំ រដ្ឋា នៅ​ចំណុច​ខាងជើង ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ រួច​ក៏​ហៅ​ជនសង្ស័យ​មក​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​បាញ់​រហូតដល់​អស់​គ្រាប់​ទៅលើ​លោក Jo ChunSeong ដោយ​អាវុធខ្លី​ម៉ាក​រ៉ូឡូ នៅពេល​ដែល​ជនរងគ្រោះ​នោះ​បែរខ្នង​មករក​រូបគេ​។​
​ជនសង្ស័យ​បាន​ឆ្លើយថា មូលហេតុ​បណ្តាលឱ្យ​រូបគេ (​រដ្ឋា​) សម្លាប់​លោក Jo ChunSeong គឺ​មកពី​ជនសង្ស័យ​បាន​ជំពាក់​លុយ​លោក Jo ChunSeong និង​អ្នក​ផ្សេង​ទៀត​ច្រើន​ពេក​គ្មាន​លទ្ធភាព​សង​និង​មាន​វិបត្តិ​ក្នុង​គ្រួសារ ហើយ​លោក Jo ChunSeong តែងតែ​ទារលុយ​រូបគេ​ញឹកញាប់​ពេក​។​
​ក្រោយពេល​ធ្វើ​សកម្មភាព​រួច រូបគេ​បាន​បើករថយន្ត​សំដៅ​ឡើង​ផ្លូវជាតិ​លេខ​២ ឆ្ពោះទៅ​ខេត្ត​តាកែវ ហើយ​ទុក​រថយន្ត​ចោល រួច​ហៅ​ម៉ូតូឌុប​ជិះ​មក​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៣​វិញ ដោយ​បោះ​កាំភ្លើងខ្លី​ចោល​តាមផ្លូវ ហើយ​បន្តដំណើរ​ទៅដល់​ស្ពាន​៧​មករា (​កំពង់​ទួល ស្រុក​កណ្តាលស្ទឹង​) ក៏​បាន​បោះ​កាបូប​និង​ឯកសារ​មួយចំនួន​របស់​ជនរ​ង​គ្រោះ​ចោល​ទៅក្នុង​ទឹកស្ទឹង​តែម្តង​។​
​តាមរយៈ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ ទៅ​ចង្អុលបង្ហាញ​និង​រុករក​អាវុធ​នៅ​ចំណុច​ប្រឡាយ​ទឹក​នៅ​ភូមិ​ដើម​ក្រាយ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ តែរ​ក​ពុំ​ឃើញ បន្ទាប់មក​ទៀត​កម្លាំង​អាវុធហត្ថ​បាន​រកឃើញ បណ្ណ​បើកបរ​០១​សន្លឹក នាម​បណ្ណ័​០១​សន្លឹក​របស់​ជនរងគ្រោះ​ឈ្មោះ Jo ChunSeong នៅក្នុង​ទឹកស្ទឹង​ស្ពាន​៧​មករា និង​កាបូបស្ពាយ សម្រាប់​ដាក់​លាក់​អាវុធ​ក្នុងផ្ទះ​របស់​ជនសង្ស័យ នៅ​សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​
​ផ្អែក​លើ​វត្ថុតាង និង​ការបំភ្លឺ​របស់​សាក្សី ព្រមទាំង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោង​តាម​ក្រម​ព្រហ្មទណ្ឌ អាច​សន្និដ្ឋានបាន​ថា​ជ​ន​សង្ស័យ ឈ្មោះ ផុំ រដ្ឋា ពិតជា​បាន​ប្រព្រឹត្ត​បទ​ឃាតកម្ម​គិត​ទុកជាមុន ដែល​មានចែង​ក្នុង​មាត្រា​២០០ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ប៉ុន្តែ​យោង​តាម​ច្បាប់​អ្នក​ដែល​មាន​សិទ្ធិអំណាច ធ្វើការ​ចោទប្រកាន់​មានតែ​តំណាង​អយ្យការ​ប៉ុណ្ណោះ រីឯ​ការជំនុំជម្រះ​វិញ​មានតែ​ចៅក្រម ដែល​មាន​សិទ្ធិ​អំណាច​៕

fn-2016-08-17-09-53-18-4 fn-2016-08-17-09-53-19-11 fn-2016-08-17-09-53-19-14

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya