បន្ទាយមានជ័យ ៖គិតត្រឹមវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០១៦នេះ សាកសពបុរសទាំងពីរនាក់ មិនទាន់ត្រូវបានអាជ្ញាធរថៃប្រគល់មកឲ្យអាជ្ញាធរខ្មែរ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឡើយទេ ។
បុរសជនជាតិខ្មែរពីររូប បានត្រូវរន្ទះបាញ់ស្លាប់នៅក្នុងចំការអំពៅមួយក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កាលពីរសៀលថ្ងៃទី១៦ សីហា ២០១៦ ។ បុរសទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជនរងគ្រោះទាំងពីរនាក់ត្រូវជាពូនិងក្មួយ រស់នៅក្នុងភូមិ-ឃុំ-ស្រុកម៉ាឡៃ ៕
» ព័ត៌មានជាតិ » រន្ទះបាញ់ស្លាប់ ពូនិងក្មួយ ស្រុកអារញ្ញ