ភ្នំពេញ ៖ ចៅក្រមតុលាការកំពូល នៅថ្ងៃទី១៧ សីហា ២០១៦ សម្រេចបដិសេធមិនឱ្យលោកអ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប នៅក្រៅឃុំនោះទេ ពោលគឺទុកជនជាប់ចោទឱ្យតុលាការ ដែលសវនាការនេះប្រកាសកំបាំងមុខជនជាប់ចោទ និងចំពោះមុខមេធាវី ។
លោកអ៊ុំ សំអាន ត្រូវលោកតុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១២ និង០៥នាទីថ្ងៃទី១២ មេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រូវលោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស ទី១-បទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សង្គមនិងសន្តិសុខសង្គម) ទី២-បទញុះញង់ឱ្យមានការរើសអើង ទាំង២ទល្មើសនេះ មានចែងក្នុងមាត្រា៤៩៥,៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា ៕
» ព័ត៌មានជាតិ » សម្រេចមិនឱ្យលោកអ៊ុំ សំអាន នៅក្រៅឃុំ