ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​៥​នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​៥​នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​ ​

ខេត្តសៀមរាប​៖ ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​ការឃាត់ខ្លួន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​បន្ទប់​ជួល​លេខ​B26 ក្រុមទី​០៣ ក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​។​
​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នេះ​ទី​១-​ឈ្មោះ កន រដ្ឋា ហៅ​រ៉ា ឫ​សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប (​ចាត់ចែង​ឲ្យប្រើ​ប្រាស់​)​។ ទី​២-​ឈ្មោះ អូ ចាន់​ណែ​ត ហៅ​អា​តែម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​ឱសថ​បុរាណ ស្នាក់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប (​ផ្ដល់​ទីតាំង​ឲ្យប្រើ​ប្រាស់​)​។ ទី​៣-​ឈ្មោះ វិត ចាន់​ណាក់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប (​ជួញដូរ​)​។ ទី​៤-​ឈ្មោះ ភុំ ណា​រី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប (​ចាត់ចែង​ឲ្យប្រើ​ប្រាស់​) និង​ទី​៥-​ឈ្មោះ សៀម សុខុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ចុងភៅ រស់នៅ​ភូមិ​ចំ​បក់ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ចាត់ចែង​ឲ្យប្រើ​ប្រាស់​)​។​
​វត្ថុតាង​ចាប់​យក​មាន ម្ស៉ៅ​មេតំ​ហ្វេ​តា​មីន (​ម្ស៉ៅ​ពណ៌​ថ្លា​) ចំនួន​៤២​កញ្ចប់​តូច​, ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ មួយគ្រឿង សម្រាប់​ជិះ ធ្វើ​សកម្មភាព​, -​ទូរ​ដៃ​ចំនួន​០២​គ្រឿង និង​ឧបករណ៍ វេច​ខ្ចប់​គ្រឿងញៀន មួយចំនួនទៀត​៕

1-146

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya