ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​៣​នាក់ បញ្ជូន​ដល់​តុលាការ​វិញ ដើម្បី​បន្ត​សំណុំរឿង​នៅ​ចៅក្រម​ស៊ើបសួរ

ជនសង្ស័យ​៣​នាក់ បញ្ជូន​ដល់​តុលាការ​វិញ ដើម្បី​បន្ត​សំណុំរឿង​នៅ​ចៅក្រម​ស៊ើបសួរ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​មនុស្ស (​ប្អូន​ជីដូនមួយ​របស់​តារា​សម្តែង ខៀវ សុខ​ខា​រ៉ាវី​) នៅ​ស្តា​ម៉ា​ត ក្បែរ​ផ្សារ​រាត្រី ត្រូវបាន​បញ្ជូន​ដល់​តុលាការ​វិញ ដើម្បី​បន្ត​សំណុំរឿង​នៅ​ចៅក្រម​ស៊ើបសួរ​។ (​វីដេអូ​ឈានដល់​ការបាញ់សម្លាប់​ប្អូនជីដូនមួយ​តារា​សម្តែង ខៀវ សុខា​រ៉ាវី​នៅ​ខាងក្រោម​)​។​
​សូម​ជំរាប​ថា ពី​ម្សិលមិញ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ជនដៃដល់​ឈ្មោះ ផុន ភក្តី ជា​អ្នក​បាញ់សម្លាប់​ប្អូន ខៀវ សុខា​រ៉ាវី ស្លាប់​នៅក្នុង​ស្តា​ម៉ា​ត​មួយកន្លែង​ក្បែរ​ផ្សារ​រាត្រី​។​
​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងឲ្យដឹងថា «​ក្រោយពី​បញ្ចប់​ការសួរចម្លើយ ការពិនិត្យ​ឯកសារ​និង​ភស្តុតាង លោក កុល បុ​ន ជា​ព្រះរាជអាជ្ញារង​បាន​សម្រេច​បើក​កា​រសើប​សួរ​ដោយ​ចោទប្រកាន់​លើ​ឈ្មោះ ផុន ភក្តី ពីបទ ហឺង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសា​រ​មរណៈភាព នៃ​ជនរងគ្រោះ តាម​មាត្រា ២២៤ នៃ​ក្រម​ព្រហ្មទណ្ឌ​»​។ ចំណែក​ឈ្មោះ ខៀវ ថន​វ៉ាន់ឌី និង​ឈ្មោះ និន រិន ហៅ អ៊ូ​ក «​ពីបទ ហឹង្សា​ដោយ​ចេតនា និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាតិ តាម​មាត្រា ២១៧ និង ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​បញ្ជូន​ទៅ​ចៅក្រម​សើ​ប​សួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។​
​បច្ចុប្បន្ន​សំណុំរឿង និង ជន​ត្រូវ​ចោទ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ឃុំខ្លួន​ឬ មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​៕
fn-2016-08-17-08-39-36-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya