ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ចោរកម្ម ២​ករណី​ក​ផ្សេងគ្នា នៅ​ក្រុង​បាន​លុង​ ​

ប៉ូលិស​បង្ក្រាប​ចោរកម្ម ២​ករណី​ក​ផ្សេងគ្នា នៅ​ក្រុង​បាន​លុង​ ​

រតនគិរី​៖ ការចុះ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ទទួល​បណ្តឹង​ភ្លាមៗ អំពី​ករណី​ចោរម្ម (​លួច​កាច់ករ​ម៉ូតូ​) ក្រោម​ការប្រើប្រាស់​វិធាន​ជំនាញ​នោះ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច​ការិយាល័យ​អង្គការ​ឃែ ស្ថិតក្នុង​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ប្រទះឃើញ​ម៉ូតូ​1​គ្រឿង​ម៉ាក្ស ZOOMERX ព៌ណ​ស និង​១​គ្រឿង​ទៀត ម៉ាក្ស​ដូចគ្នា ពណ៌​ក្រហម នៅផ្ទះ​ស្ថិតក្នុង​ភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង លុះ​រហូតដល់​ម៉ោង​០៣៖៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​២​នាក់​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ហា​វ៉ៃ​។​
​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​១-​ឈ្មោះ​សុខ សុ​កាំ​ង​ហៅ​យក្ស ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចាង​ហុក​ឃុំ​៧​ដេ ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម និង​ទី​២-​ឈ្មោះ ហ៊ឺ រាជ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង រាជធានី​ភ្នំពេញ (​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កំពង់ចាម ពី​បទ​ហឹង្សា និង​លួច​ម៉ូតូ នៅ​ខេត្ត​ក្រចេះ​១​លើក និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​)​។ រីឯ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ស៊ី​ថា ហៅ​ធី អ្នកបើកបរ​រត់គេច​ខ្លួន​។ ដោយ​ប្រើប្រាស់​ជំនាញ​នោះ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ឆ្លើយ​សារភាព ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព លួច​កាច់​ក ម៉ូតូ​២ គ្រឿង​នោះ​មែន ហើយ​យក​ទៅ​លាក់ទុក​ក្នុង​ព្រៃ រួច​បាន​នាំ​ទៅ​យក​ម៉ូតូ​នោះ​មក​វិញ​ជា​របស់​ជនរងគ្រោះ ព្រមទាំង​ដកហូត​បាន​រថយន្ត​ឆ្លាម​1​គ្រឿង ដែល​ពួក​ជិះ​ធ្វើ​សកម្មភាព​នា​ពេលកន្លងមក​។ សូមបញ្ជាក់​ថា​បច្ចុប្បន្ន​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ និង​ស្វែងរក​បក្ខពួក​វា​បន្តទៀត​៕CH-00183

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya