ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​រត់ពន្ធ «​បារី​ក្លែងបន្លំ​ម៉ាក​» តម្លៃ ៦,៦​លាន​បាត

សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​រត់ពន្ធ «​បារី​ក្លែងបន្លំ​ម៉ាក​» តម្លៃ ៦,៦​លាន​បាត

(​បាងកក​)៖ ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​នឹង​រឹបអូស​បាន​បារី​ក្លែងក្លាយ​ជាច្រើន គិត​ជា​ទឹកប្រាក់ ៦,៦​លាន​បាត បន្ទាប់ពី​ស្ត្រី​រូបនេះ បាន​ព្យាយាម​រត់ពន្ធ​ចូល​ប្រទេស​ថៃ​តាម​ច្រក Khlong Hat នៃ​ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការចេញផ្សាយ​នៅ​មុន​នេះ​បន្តិច ដោយ​សារព័ត៌មាន Bangkokpost នា​ល្ងាច​ថ្ងៃ​អង្គារ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦​។​
​ទាហាន​ប៉ា​រ៉ា​ប្រទេស​ថៃ បាន​ធ្វើការ​ស្ទាក់​ចាប់បាន​បារី​ក្លែងក្លាយ​ខាងលើនេះ នៅតាម​ដងផ្លូវ Sripen បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ថា មាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ បាន​ព្យាយាម​នាំយក​កេស​ជាច្រើន នៅតាម​ព្រំដែន​ឆ្លង​ចូល​មក​ក្នុង​ទឹក​ថៃ​កាលពី​យប់​ថ្ងៃ​ចន្ទ​។ ស្ត្រី​ខ្មែរ​ដែល​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ​ថា Wi Raya អាយុ ៥៤​ឆ្នាំ បាន​សារភាព​ថា ខ្លួន​បាន​លួច​នាំ​ចូល​បារី ១៨​កេស​ស្មើនឹង ៩,០០០​កញ្ចប់ ដែល​ក្លែងបន្លំ​ម៉ាក ជា​ផលិតផល​របស់​ថៃ​ដូចជា Krong Thip, Failing Rain, និង Wonder ជាដើម​។​
​លោក Ying Singhawiboon ប្រធាន​ការិយាល័យ​នៃ​ច្រកចេញ​ចូល​ខេត្ត​ស្រះកែវ បាន​និយាយថា បារី​ខាងលើនេះ​មានតម្លៃ ៦,៦​លាន​បាត ហើយ បច្ចុប្បន្ន​នេះ​ស្ត្រី​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ​៕
c1_1063025_620x413

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya