ព្រៃវែង៖ នៅម៉ោង០៣និង២០នាទី ថ្ងៃទី១៦ ខែសីហានេះ ស្ថិតនៅផ្លូវជាតិលេខ៨ ត្រង់ចំណុចស្ពានជ្រៃ ភូមិជ្រៃ ឃុំរាប ស្រុកពារាំង។ ជនរងគ្រោះឈ្មោះ ឈុន ឡេងជី អាយុ២៩ឆ្នាំ រស់នៅភូមិពារាំង ឃុំរាប ស្រុកពារាំង បានជិះម៉ូតូវេវ ពណ៌ក្រហម ធ្វើដំណើរតាមផ្លូវជាតិលេខ៨ ពីលិចទៅកើត លុះដល់ស្ពានជ្រៃ ក៏បានរេចង្កូតប៉ះបង្កាន់ដៃស្ពាន ដោយខ្លួនឯង រួចជុងដៃម៉ូតូរយះសាច់មើលឃើញសួត និងបេះដូង គួរឲ្យស្រាវសាច់ណាស់។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូបានប្រគល់ជូនក្រុមគ្រួសារវិញ៕
» ព័ត៌មានជាតិ » បុរសម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពាន ជុងដៃម៉ូតូរយះសាច់ មើលឃើញសួត និងបេះដូង