ស្វាយរៀង៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ ស្ថិតនៅក្នុងផ្ទះសំណាក់យីហោ ដារា៩៩៩ ស្ថិតនៅភូមិតាបិបសង្កាត់បាវិត ក្រុងបាវិត។
មន្ត្រីនគបាលអន្តោប្រវេសន៍ ស្នងការដ្ឋាននគបាលខេត្ត បានសហការជាមួយមន្ត្រីនគរបាលក្រុងបាវិត ចុះបង្រាបក្រុមជនសង្ស័យ២នាក់ ពីបទបង្ខាំងមនុស្សជំរិតយកប្រាក់ ចំនួន១ពាន់ដុល្លារ ហើយបានរំដោះជនរងគ្រោះបានម្នាក់។
ជនសង្ស័យត្រូវចាប់ខ្លួនទី១.ឈ្មោះ ង្វៀង ហុងង៉ុក ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិឡាំយ៉ាងស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម និងទី២.ឈ្មោះ ឡេ ហ្វូគឿង ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិឡាំយ៉ាង ស្រុកបេនកូវ ខេត្តតៃនិញប្រទេសវៀតណាម។ ជនទាំងពីនាក់បានចាប់បង្ខាំងជនរងគ្រោះ ឈ្មោះដូវ ថាន់ដាក ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិសួយង៉ូ ឃុំតាំងចូវ ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីចាប់ជំរិតទាប្រាក់។
ជនរងគ្រោះត្រូវបានជនសង្សយ័ល្បួង មកពីប្រទេសវៀតណាម ឲ្យមកលេងល្បែង នៅក្នុងកាស៊ីណូ ពិភពថ្មី(News wourld)ក្រុងបាវិត កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ រហូតចាញ់អស់ពីខ្លួន បន្ទាប់មកក្រុមជនសង្សយ័ បានឲ្យប្រាក់ជនរងគ្រោះឲ្យខ្ចីលុយ ចំនួន ១០០០ដុល្លារ ដើម្បីលេងបន្ត ហើយក៏បានចាញ់អស់ទៀត។
ក្រោយពីជនរងគ្រោះចាញ់ល្បែងអស់ ជនសង្សយ័បាន ហៅជនរងគ្រោះទៅដេកនៅផ្ទះសំណាក់យីហោ ដារា៩៩៩ ហើយបានឲ្យ ទូរសព្ទ័ហៅបងប្អូនម៉ែឪ យកលុយមកលោះ ក៏ប៉ុន្តែជនរងគ្រោះខ្លាចមិនហ៊ានទូរសព្ទ័ ទើបក្រុមជនសង្ស័យចាប់បង្ខាំងជនរងគ្រោះ ដើម្បីជំរិតយកប្រាក់ ហើយការបង្ខាំងនេះ គឺអស់រយៈ៧ថ្ងៃ ទើបបែកធ្លាយពីអ្នកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ រួចបានរាយការណ៍ឲ្យសមត្ថកិច្ចចុះទៅបង្ក្រាបឆែកឆេរក្នុងបន្ទប់ រួចក៏ចាប់ឃាត់ខ្លួនជនសង្សយ័បាន២នាក់ និងរំដោះជនរងគ្រោះបានម្នាក់ ។
ក្រោយពីធ្វើការសាកសួរជនសង្សយ័ក៏បានសារភាពនៅមុខសមត្ថកិច្ចថា ពិតជាបានចាប់បង្ខាំងជនរងគ្រោះជំរិតទាប្រាក់ពិតប្រាកដមែន ភ្លាមនោះមន្ត្រីជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្សយ័មកតុលាការសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅម៉ោង៣៖០០រសៀល ដើម្បីចាត់ការតាមនីតិវិធី៕
» ព័ត៌មានជាតិ » ប៉ូលិសបង្ក្រាបជនជាតិវៀតណាម ២នាក់ បង្ខាំងមនុស្សខុសច្បាប់