ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » អ្នកស្រីទេព វណ្ណី និងប៊ូ​វ សោភា ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​ដល់​តុលាការ​ហើយ

អ្នកស្រីទេព វណ្ណី និងប៊ូ​វ សោភា ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​ដល់​តុលាការ​ហើយ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ សកម្មជន​ដីធ្លី​បឹងកក់​ទាំង​២​នាក់ គឺ​រួមមាន​អ្នកស្រី ទេព វណ្ណី និង​ប៊ូ​វ សោភា ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ បញ្ជូន​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ពាក់ព័ន្ធ​ការរៀបចំ​ធ្វើ​យុទ្ធនាការ​អាវខ្មៅ ក្រោយ​បញ្ចប់​ការសួរនាំ​រយៈពេល​២​ថ្ងៃ​មក​នេះ​។​
សកម្មជន​ដីធ្លី​បឹងកក់​ទាំង​២​នាក់​នេះ ត្រូវបាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ចុះទៅ​ឃាត់ខ្លួន ខណ​:​ដែល​ពួកគេ បាន​និង​កំពុង​ធ្វើ​សកម្មភាព​យុទ្ធនាការ​អាវខ្មៅ​។ យុទ្ធនាការ​អាវ​ខ្មៅ​របស់​សកម្មជន​ដីធ្លី​ខាងលើ​នេះ មិន​ត្រឹមតែ​ប្រើ​រូបភាព ជា​លក្ខណ​:​ប្រមូលផ្តុំ​នោះឡើយ គឺ​ពួកគេ​បាន​ធ្វើ​រួប​ត្លុក​ជា​មនុស្ស ដោយ​សរសេរថា មន្ត្រី​ពុករលួយ តុលាការ អ្នកបញ្ជា​សម្លាប់ និង​ឃាតក​។​
​ពួកគេ​បាន​យក​រូប​ត្លុក​ទាំងនេះ ទៅ​កប់​ចោល​នៅ​ក្នុង​រណ្តៅ​ដែល​ជីក​រួច ស្ថិតនៅ​ទីតាំង​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​យុទ្ធនាការ​អាវខ្មៅ ដែល​បង្កើតឡើង​ដោយ អង្គការ​សង្គម​ស៊ីវិល និង​ជន​មួយចំនួន ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ ក្រោយពី​មាន​ការឃាត់ខ្លួន មន្ត្រី​អាដហុក​៤​នាក់ និង​អគ្គលេខាធិការរង គ​.​ជ​.​ប ម្នាក់ ។​
​ប៉ុន្តែ​យុទ្ធនាការ​នេះ ត្រូវ​បាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ហេតុផល​ថា ជា​ចលនា​ដែល​មាន​លក្ខណៈ​ជា​បដិវត្ត​ពណ៌​។​
​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ចន្ទ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយចំនួន ក៏​បាន​ស្លៀក​សំលៀក​បំពាក់​ខ្មៅ​នេះដែរ បន្ទាប់​ពី​គណបក្ស​នេះ បានប្រកាស​ចូលរួម​យុទ្ធនាការ​អាវខ្មៅ​ជា​បន្តបន្ទាប់ កាលពី​សប្តាហ៍​មុន​៕

fn-2016-08-17-07-28-58-1 fn-2016-08-17-07-28-59-4 fn-2016-08-17-07-32-59-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya