កំពត៖ នៅម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្ទះទទួលបញ្ចាំ និងដូរលុយ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ត្រូវបានកម្លាំងសមត្ថកិច្ច ស្គាល់អត្តសញ្ញាណហើយ។
ជនល្មើសដែលចូលលួចលុយនោះ ត្រូវបានសមត្ថកិច្ចកំណត់ មុខសញ្ញាហើយ មានឈ្មោះ អា ត្មាត ភេទប្រុស រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ជនរងគ្រោះជាម្ចាស់លុយ ឈ្មោះឡេង ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ។
ជនល្មើស បានបន្លំចូលទៅទិញបារីជក់ ឱកាសល្អម្ចាស់លុយភ្លេចខ្លួន ក៏ធ្វើសកម្មភាពលួចយកលុយ ដែលដាក់នៅក្នុងទូរដូរលុយ បានដោយសុវត្ថិភាព អស់លុយបាតជាង២០០០បាត និងលុយដុល្លារ ចំនួន១១០០ដុល្លារ។ ក្រោយលួចបានរួចហើយ ជនល្មើសបានគេចខ្លួនបាត់ ប៉ុន្តែត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញក្រុង កំណត់មុខសញ្ញាបានហើយ ដោយឆ្លងតាមការបង្ហាញ របស់ប្រព័ន្ធកាមីរ៉ាសុវត្ថិភាព។ បច្ចុប្បន្នកម្លាំង កំពុងសហការគ្នាស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕
» ព័ត៌មានជាតិ » ចោរលួចលុយ ១០០០ដុល្លារ ត្រូវបានស្គាល់ អត្តសញ្ញាណហើយ