ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » មេឃ​ធ្លាក់ភ្លៀង​ចូល​ជ្រក​ក្នុង​រោង​ចាំ​ចម្លារ​រន្ទះបាញ់ ស្លាប់​៤​នាក់​ ​

មេឃ​ធ្លាក់ភ្លៀង​ចូល​ជ្រក​ក្នុង​រោង​ចាំ​ចម្លារ​រន្ទះបាញ់ ស្លាប់​៤​នាក់​ ​

ខេត្ត​កំពង់ឆ្នាំង​៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក សំពៅ ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​១-​ឈ្មោះ ម៉ៅ សារ៉េត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ២-​ឈ្មោះ​ម៉ៅ ចន្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​ពីរ​នាក់​នេះ ជា​ឪពុក​និង​កូន ៣-​ឈ្មោះ សាត ជុំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៤-​ឈ្មោះ ចំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ជនរងគ្រោះ​ទាំង​៤​នាក់​ខាងលើ​នេះ រស់ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​
​នៅ​មុនពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ខណៈ​នោះ​ឈ្មោះ ម៉ៅ សារ៉េត និង ម៉ៅ ចន្ថា ដែល​ជា​ឪពុក​និង​កូន​បាន​ចូល​ជ្រក ក្នុង​ខ្ទម​ចាំ​ចម្ការ​របស់​ខ្លួន ។ បន្ទាប់មក​ក៏ មាន​ជនរងគ្រោះ​២​នាក់​ទៀត​បាន​ចូល​មក​ជ្រក​ជាមួយ​ដែរ ស្រាប់តែ​មាន​រន្ទះបាញ់​ចូលមក​ក្នុង​ខ្ទម​ដែល​ពួកគេ​កំពុង​ជ្រក​បណ្តាលឲ្យ​ស្លាប់​ទាំង​៤​នាក់​ភ្លាមៗ ។​
​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែងកើតហេតុ ពិនិត្យ​ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ត្រូវ​រន្ទះបាញ់​មែន ។ សព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

2-92

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya