ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ដោះលែង​អគ្គនាយករង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក អូន ប៊ុន​ហាក់ ករណី​បើកឡាន​បុក​បុរស​ម្នាក់​ស្លាប់​? ​

ដោះលែង​អគ្គនាយករង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក អូន ប៊ុន​ហាក់ ករណី​បើកឡាន​បុក​បុរស​ម្នាក់​ស្លាប់​? ​

ភ្នំពេញ​៖ ប្រភពព័ត៌មាន ច្បាស់​ការណ៍ បង្ហើប​ឲ្យដឹងថា លោក អូន ប៊ុន​ហាក់ ត្រូវបាន​ដោះលែង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ដោយ​ពុំ​បាន​បញ្ជូន​មក​តុលាការ​ទេ ។​
​នគរបាល​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ដោះលែង​លោក អូន ប៊ុន​ហាក់ អគ្គនាយករង​នៃ​នាយកដ្ឋាន​ទ្រព្យ​រដ្ឋ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឲ្យមាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​មាន​ហេតុការណ៍​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ។​
​មូលហេតុ​នៃ​ការដោះលែង​នេះ ត្រូវបាន​ប្រភព​ព័ត៌មាន បញ្ជាក់ថា ដោយសារ​លោក អូន ប៊ុន​ហាក់ មិនមែន​ជា​អ្នកបើកបរ ។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២០​យប់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​៧​មករា ភូមិ​ស្លាគូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជនរងគ្រោះ​ជា​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី ។​
​ក្រោយ​កើតហេតុ​ភ្លាមៗ នគរបាល​បាន​ឃាត់​ខ្លួន​លោក អូន ប៊ុន​ហាក់ បញ្ជូន​ទៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ។  ប៉ុន្តែ​ក្រោយមក ត្រូវបាន​ដោះលែង​វិញ ។​
​ប្រភពព័ត៌មាន ទម្លាយ​ឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ​រដ្ឋ 10.2.0288​គឺជា​កម្មសិទ្ធិ​របស់​លោក អូន ប៊ុន​ហាក់ ។ សាក្សី​ឃើញ​ហេតុការណ៍ បញ្ជាក់ថា ពេល​បង្កហេតុ​បើក​បុក​មនុស្ស​ស្លាប់ គឺ លោក អូន ប៊ុន​ហាក់ ជា​អ្នកបើកបរ​រថយន្ត​ដោយផ្ទាល់ ។​
​ប្រភពព័ត៌មាន បន្តថា ប៉ុន្តែ​នៅពេល​បំភ្លឺ​នៅ​សមត្ថកិច្ច លោក អូន ប៊ុន​ហាក់ បញ្ជាក់ថា លោក​ទទួលស្គាល់​ថា​រថ​យន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​លោក​ប្រាកដ​មែន តែ​ពេល​កើតហេតុ​លោក​ពុំមែន​ជា​អ្នក​បើក​នោះ​ទេ ពោល​គឺ មាន​អ្នកបើកបរ​ផ្សេង​ដែល​បាន​រត់គេចខ្លួន ។​
​សមត្ថកិច្ច​លួច​បង្ហើប​ឲ្យដឹងថា ករណី​នេះ​កំពុងតែបន្ត​នីតិវិធី​អាច​នឹង​សុំ​គោលការណ៍​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឈាន​ដល់​ការឃាត់ខ្លួន​ជនបង្ក ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ដល់​គ្រួសារ​នៃ​សព ៕

IMG_1517 IMG_1703 IMG_1704

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya