ព្រះសីហនុ ៖ ករណីហឹង្សាគ្រួសារនេះបានកើតឡើងនៅផ្ទះជនរងគ្រោះស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងប្រហែល៨និង១០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។
បុរសម្នាក់ដែលគេបានស្គាល់ច្បាស់ថាជាមន្ត្រីនគរបាលនៅអធិការ ស្រុកកំពង់សិលាខេត្តព្រះសីហនុ ត្រូវរងរបួសជើងឆ្វេងមួយកាំបិត ហូរឈាមកក្លាក់ ត្រូវបានដឹកមកសង្គ្រោះនៅមណ្ឌលសុខភាព ទាំងកណ្តាលអធ្រាត្រ ដោយសារតែប្រពន្ធខឹងប្តីហាមឃាត់មិនឲ្យផឹកស្រាច្រើន។
ម ន្ត្រីនគរបាលស្រុកកំពង់សិលាខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូត វណ្ណហន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរជានគរបាលបានរងរបួសជើងឆ្វេងមួយកាំបិត ស្រាលដោយសារហាមឃាត់ប្រពន្ធមិនឲ្យផឹកស្រា ។ រីឯប្រពន្ធដែលប្រើអំពើហឹង្សាលើប្តីនោះមានឈ្មោះ គៀត ផល្លា អាយុ៣៥ឆ្នាំ បានឲ្យដឹងថា គាត់មានការ
ខឹងសម្បាជាមួយប្តីរបស់គាត់បានធ្វើការ ហាមឃាត់រូបគាត់មិនឲ្យផឹកស្រា ដោយឡែកខ្លួនគាត់ជាប្តីហេតុអ្វីបានជាគាត់ផឹកបាន គាត់ខឹងពេករកអ្វីមកទាន់ឃើញកាំបិតតូចមួយនៅជិតដៃក៏ទាញយកមក គ្រវី មិនឲ្យប្តីដើរចូលជិតគាត់អង្គុយផឹក មិនដឹងអីក៏ត្រូវជើងហូរឈាមតែម្តងទៅ ៕