ក្រុងព្រះសីហនុ៖ ប្រជាពលរដ្ឋនៅម្តុំខាងក្រោយហ្គោដិនដីសង្កាត់លេខ៣ ដែលអះអាងថាជាអ្នករស់នៅក្បែរខាងគ្នានិងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍មួយគ្រួសារ ប្រាប់តាមទូរសព្ទ័លេខ ០១៥ ៤៣០ ០៤៨មកថា មនុស្សប្រុសស្រីក្មេងចាស់៣នាក់ដែលរងរបួសបាក់ជេីងពេលជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូបុកប៉ះគ្នានៅក្បែរឆ្នេរហាវក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃ១៥សីហា២០១៦ម្សិលមិញនេះ គឺជាក្រុមគ្រួសារបុរសជនរងគ្រោះម្នាក់ឈ្មោះម៉ា សុខអាយុ៥៤ឆ្នាំដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវខាងមុខកំពង់ផែកាលពីជិត១ខែមុន និងបច្ចុប្បន្នបុរសរងគ្រោះដែលជាមេគ្រួសារនិងជាបុរសពោះម៉ាយផងនោះកំពុងព្យាបាលរបួសមិនទាន់ជាសះស្បេីយនៅឡេីយនៅមន្ទីរពេទ្យភ្នំពេញ ។សេចក្តីរាយការណ៍ពីអ្នកភូមិនៅក្បែរគ្នាដ៍ដែលអោយដឹងបន្ថែមថា សរុបមកមួយគ្រួសារនេះបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នានិងកំពុងជួបការលំបាកខ្វះខាតយ៉ាងខ្លាំង ហើយក្នុងចំណោមជនរងគ្រោះទាំង៣នាក់ដែលរងរបួសកាលពីល្ងាចម្សិលមិញនេះ មានកូនប្រុសម្នាក់ កូនស្រីម្នាក់និងចៅស្រីម្នាក់ របស់បុរសពោះម៉ាយជាមេគ្រួសាររូបនោះ ដែលបច្ចុប្បន្នជនរងគ្រោះទាំង៣ត្រូវបានបញ្ជូនទៅរកការព្យាបាលពីគ្រូខ្មែរនៅក្នងខេត្តកំពត ក្រោយពីអះអាងថាមិនមានប្រាក់សំរាប់ព្យាបាលនៅមន្ទីរពេទ្យ។ សប្បុរសជនដែលមានសទ្ធាចង់ជួយរំលែកការលំបាកដល់គ្រួសារនេះអាចទាក់ទងតាមលេខទូរសព្ទ័ខាងលើតាមការគួរ៕