ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » គ្រូ​ទាយ​២​នាក់​ប្ដី​ប្រពន្ធ ប៉ូលិស​ឃាត់ខ្លួន ករណី​ឆបោក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ ​

គ្រូ​ទាយ​២​នាក់​ប្ដី​ប្រពន្ធ ប៉ូលិស​ឃាត់ខ្លួន ករណី​ឆបោក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ ​

ភ្នំពេញ​៖ នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់​ឡាក់​គី តាម​បណ្ដោយ​ផ្លូវ​២១៤(​ផ្លូវភ្លោះ​) ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​២​នាក់ ប្ដី​ឈ្មោះ គង់ សំអាត អាយុ​៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆាយ សុ​ផន អាយុ​៥៣​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​សា​ឡៅ​២ ឃុំ​អន្លង​ជ្រៃ ស្រុក​ខាឡ​បរិ​វ៉ាត ខេត្ត​ស្ទឹងត្រែង មានមុខ​របរ​កសិក​រ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ សូ​ឡៃ​ម៉ាន់​អី​ុ​ប្រ​ហីុម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ត្រពាំង​ខ្លា  ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ​កសិករ​។​
​នៅ​មុន​ពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កាលពី​អំឡុង​ឆ្នាំ​២០១៥ ខែ​ធ្នូ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ ជា​គ្រូទាយ ហើយ​បាន​ទស្ស​ទាយ​ឲ្យ​ជន​រងគ្រោះ​ថា ឲ្យ​លក់​អា​ត្រាក់ទ័រ​ដែល​ជនរងគ្រោះ​មាន​នោះ​ចេញ​ទៅ​ទើបរ​កសីុមាន​បាន ពេលនោះ​ជនរងគ្រោះ​ក៏បាន​សម្រេច​លក់​អា​ត្រាក់ទ័រ ដាច់​បាន​ប្រាក់​ចំនួន​១​ម៉ឺន​៤​ពាន់​ដុល្លារ ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់​ជន​រងគ្រោះ​ថា យក​លុយ​ទាំង​នោះ​មក​ផ្ញើ​នឹង​គាត់​ទៅ​ព្រោះ​ជនសង្ស័យ​និង​ជនរងគ្រោះ​រាប់អាន​គ្នា​ម្ដាយធម៌​កូន​ធម៌​។ ជនរងគ្រោះ​ក៏​បាន​យកលុយ​ដែល​លក់បាន​នោះ​ទៅ​ផ្ញើ​នឹង​ជនសង្ស័យ​ទាំង​អស់​មែន​។ លុះ​ក្រោយមក​ជនរងគ្រោះ​ត្រូវការ​លុយ​ក៏​បាន​ទារ​យក​ប្រាក់​វិញ តែ​ជនសង្ស័យ​មិន​ព្រម​សង រួច​បាន​ព្យាយាម​គេចខ្លួន មក​ស្នាក់​នៅ​ផ្ទះសំណាក់​ឡាក់​គី ពេលនោះ​ជនរងគ្រោះ​បាន​ស៊ើបរក​ទីកន្លែង​ដែល​ជនសង្ស័យ​លាក់ខ្លួន​។ ក្រោយ​ពេល​ឃើញ​ជនសង្ស័យ​បាន​សង​ទៅ​ជនរងគ្រោះ​បាន​ចំនួន​២​ពាន់​ដុល្លារ រួច​ធ្វើ​កិច្ចសន្យា ថា​នឹង​សង​គ្រប់​ចំនួន​នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ក្នុង​កិច្ចសន្យា ជនសង្ស័យ​នៅ​តែ​មិន​ព្រម​សង ទើប​ជនរងគ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​ព្រលិត ដើម្បី​នាំ​ខ្លួន​មក​សាកសួរ​។​
​សូម​បញ្ជាក់​ផង​ដែរ ក្រោយពេល​សាកសួរ​រួច​ជនសង្ស័យ​ដែល​ជា​គ្រូទាយ​២​នាក់​ប្ដី​ប្រពន្ធ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​យក​ប្រាក់​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ អ្វី​ដែល​គត់​សំគាល់​ទៀត​នោះ​គឺ​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ បាន​ដើរ​ឆបោក​គ្រប់​ទីក​កន្លែង តាម​បណ្ដាល​ខេត្ត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​នាំមក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
g-1 g-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya