ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​ខ្លួន​ជនសង្ស័យ ៣​នាក់ ទៅ​តុលាការ នៅ​ស្រុក​ថ្មពួក​ ​

ប៉ូលិស​បញ្ជូន​ខ្លួន​ជនសង្ស័យ ៣​នាក់ ទៅ​តុលាការ នៅ​ស្រុក​ថ្មពួក​ ​

បន្ទាយមានជ័យ​៖ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦​នេះ ក្រោយ​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​ជក់ និង​លក់​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា នៅ​ភូមិ​ទ្រា​ស់ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
​ជនសង្ស័យ​ដែល​ត្រូវ សមត្ថកិច្ច​ចាប់ខ្លួន ទី​១/​ឈ្មោះ  សៃ ឆៀវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ លក់ដូរ​ថ្នាំញៀន​, ទី​២/​ឈ្មោះ យឹ​ង ប្រាំង  ភេទ អាយុ​១៨​ឆ្នាំ និង​ទី​៣/​ឈ្មោះ វិន តូ​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ទាំង​២​នាក់​ជា​អ្នកប្រើប្រាស់ ពួកគេ​ត្រូវបាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​អាទិត្យ​កន្លងទៅ ក្នុង​ការបង្ក្រាប​នេះ សមត្ថកិច្ច ដកហូត​បាន​ថ្នាំញៀន​យ៉ាម៉ា​១៤​គ្រាប់ ទូរ​សព្ទ័​៣​គ្រឿង ម៉ូតូ​២​គ្រឿង​។​
​មុន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ បានធ្វើ​សកម្មភាព​លក់ និង​ជក់​ថ្នាំញៀន​ក្នុង​ភូមិសាស្ត្រ​ភូមិ​ទ្រាស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​នគរបាល​ស្រុក​-​ប៉ុស្តិ៍ បាន​ចុះ​ស្រាវជ្រាវ​ក៏​ឈាន ដល់​ការចាប់ខ្លួន​ជនសង្ស័យ បាន​សម្រេច​បញ្ជូន​មក ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​ចាត់ការ​បន្ត​តាមច្បាប់ ៕

3c4105a3ed86b75eb9ab4c6021fd7688

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya