ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិចោមចៅ បានបន្តប្រតិបត្តិការតាមបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៤នាក់បន្ថែមទៀត ដោយធ្វើការដកហូតថ្នាំ៦កញ្ចប់ ដាវសាំម៉ូរៃមួយ និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត។
មន្ត្រីនគរបាលខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ការបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ដំបូលខៀវក្រោយពេទ្យឯករាជ្យ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនង្ស័យ គឺនៅវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នៅចំណុចក្នុងបរិវេណ ផ្ទះជួលដំបូលខៀង មានជនសង្ស័យម្នាក់ជិះម៉ូតូហ្វីណូមួយគ្រឿងដោយមានការសង្ស័យក៏ដើរទៅជិតបំណងធ្វើការឆែកឆេរ ភ្លាមនោះជនសង្ស័យក៏បានរត់ផ្លោះរបងគេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីជនសង្ស័យគេចខ្លួនបាត់សមត្ថកិច្ចក៏បានធ្វើការឆែកឆេរក្នុងម៉ូតូរកឃើញដាវសាំម៉ូរ៉ៃមួយគ្រឿងនិងជញ្ជីងថ្លឹងមួយទើបយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅតែម្តង។
សមត្ថកិច្ចបានបន្តទៀតថា រហូតមកដល់វេលាម៉ោង៧និង៣០នាទីយប់ខែឆ្នាំដដែលមានការរាយការណ៍ពីសន្តិសុខឃើញជនសង្ស័យមកសំងំក្នុងបន្ទប់លេខS2-72 ទើបកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង រួមជាមួយថ្នាំញៀនមួយកញ្ចប់១ថែមទៀត។
ក្រោយពេលកើតហេតុជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅទីស្នាក់ការនគរបាលរដ្ឋបាលចោមចៅក៏សាងសំណុំរឿងបញ្ជូនទៅអិការដ្ឋាននគរបាលខណ្ឌចាត់ការបន្តទៀត៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួន៤នាក់ ករណីចែកចាយគ្រឿងញៀននិងប្រើប្រាស់