ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឃាតករ​កាប់​យុវជន​ម្នាក់​ស្លាប់ នៅ​ស្រុក​ពេជ្រា​ដា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​

ឃាតករ​កាប់​យុវជន​ម្នាក់​ស្លាប់ នៅ​ស្រុក​ពេជ្រា​ដា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​

ខេត្ត​មណ្ឌលគិរី​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​សម្លាប់​យុវជន​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា​។ សមត្ថកិច្ច​ឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ ក្លុក ផៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ភ្ន​ង និង​ឈ្មោះ តេន វិញ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ភ្ន​ង​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ពួកគេ​ពិតជា​បាន​វាយ​សំលាប់​ជនរងគ្រោះ​ឈ្មោះ​កិ​ច សា​វី ពិតមែន គឺ​ព្រោះតែ​គំនុំ​កន្លងមក​។ គួរ​រំ​ឮ​កថា កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា មាន​បុរស​ម្នាក់​បាន​ស្លាប់​នៅលើ​ដងផ្លូវ​ក្បែរ​ម៉ូតូ​មួយ​គ្រឿង ហើយ​គ្រានោះ​ក្រុមគ្រួសារ​ជនរងគ្រោះ គិត​ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​។ ប៉ុន្តែ​ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​លើ​សាកសព ទើប​នឹង​ថា​ជនរងគ្រោះ​មិនមែន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នោះទេ គឺ​ស្លាប់​ដោយ​ករណី​ឃាតកម្ម ទើប​ឈាន​ដល់​ការស្រាវជ្រាវ​ចាប់ខ្លួន​ជនបង្ក​ទាំង​២​នាក់​តែ​ម្តង​៕

13924915_541929072666614_722083393370896596_n 14034789_541929059333282_338773596349580799_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya