ខេត្តព្រះសីហនុ៖ ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះចាន់ វណ្ណនិត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអាជិវករ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រីឯជនរងគ្រោះដែលដាក់ពាក្យបណ្ដឹងនោះមានឈ្មោះសិុន បានអូន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្លូវ6A សង្កាក់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងរឹបអូសបាន៖ រថយន្ត១គ្រឿងម៉ាកឡិចសីុស RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O-3075។
ក្រោយពីធ្វើការឃាត់ខ្លួនរួចនៅវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអ.ហខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ