(ភ្នំពេញ)៖ ប្រត្តិបតិ្តការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀននេះ បានធ្វើឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ចំណុចបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
កម្លាំងនរគបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមចាប់ខ្លួន មេចែកចាយគ្រឿងញៀនម្នាក់ ដោយធ្វើការដកហូត ថ្នាំញៀន ២កញ្ចប់ធំ កាំភ្លើងក្លែងក្លាយ១ដើម និងវត្ថុតាងមួយចំនួនទៀត។
ក្រោយទទួលព័ត៌មានពីករណីនេះ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ សហកាជាមួយនាយប៉ុស្តិ៍ចោមចៅក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។ ជនសង្ស័យឈ្មោះ កែវ ចិត្រាអាយុ២៨ឆ្នាំស្នាក់នៅ បន្ទប់ជួលភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំក្រសាំងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។ បច្ចុបន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបន្តសួរនាំនៅអធិការខណ្ឌ ដើម្បីកសាងសុំរឿងបញ្ជូនទៅតុលាការ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួនមេចែកចាយគ្រឿងញៀន និងកាំភ្លើង១ដើម