ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​មិន​ទាន់​ដោះលែង ទេព វណ្ណី និង ប៊ូ​វ សោភា សកម្មជន​ដីធ្លី​បឹងកក់ នៅឡើយ​ទេ

ប៉ូលិស​មិន​ទាន់​ដោះលែង ទេព វណ្ណី និង ប៊ូ​វ សោភា សកម្មជន​ដីធ្លី​បឹងកក់ នៅឡើយ​ទេ

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦​នេះ នៅ​មិនទាន់​ដោះលែង​សកម្មជន​ដីធ្លី​បឹងកក់​ទាំង​២​នាក់ នៅឡើយ​ទេ គឺ ទេព វណ្ណី និង ប៊ូ​វ សោភា ពាក់ព័ន្ធ​ការរៀបចំ​ធ្វើ​យុទ្ធនាការ​អាវខ្មៅ កាល​ពី​ម្សិលមិញ​។ មន្ត្រីនគរបាល​ខណ្ឌ​ដូនពេញ បានបញ្ជាក់​ថា «​យើង​មិន​ទាន់​ឲ្យទៅ​នៅ​ឡើយ​ទេ ដោយ​កំពុង​បន្ត​សាកសួរ​នៅឡើយ​»​។​
​សកម្មជន​ដីធ្លី​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វណ្ណី និង ប៊ូ​វ សោភា ត្រូវបាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ចុះទៅ​ឃាត់ខ្លួន ខណ​:​ដែល​ពួកគេ បាន​និង​កំពុង​ធ្វើ​សកម្មភាព​យុទ្ធនាការ​អាវខ្មៅ​។​
​យុទ្ធនាការ​អាវ​ខ្មៅ​របស់​សកម្មជន​ដីធ្លី​ខាងលើ​នេះ មិន​ត្រឹមតែ​ប្រើ​រូបភាព ជា​លក្ខណ​:​ប្រមូលផ្តុំ​នោះឡើយ គឺ​ពួកគេ​បាន​ធ្វើ​រួប​ត្លុក ជា​មនុស្ស​ដោយ​សរសេរ​ថា មន្ត្រី​ពុករលួយ តុលាការ អ្នកបញ្ជា​សម្លាប់ និង​ឃាតក​។ ពួកគេ​បាន​យក​រូប​ត្លុក​ទាំងនេះ ទៅ​កប់​ចោល​នៅ​ក្នុង​រណ្តៅ​ដែល​ជីក​រួច ស្ថិតនៅ​ទីតាំង​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ជាមួយគ្នានេះ នៅ​ម៉ោង​៩​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​ម្សិលមិញ សមត្ថកិច្ច​ខណ្ឌ​៧​មករា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​បុរី​កីឡា ៤​នាក់ ដែល​បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ​អាវខ្មៅ ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង មន្ត្រី​សិទ្ធិមនុស្ស​អាដហុក និង​អគ្គលេខាធិការរង គ​.​ជ​.​ប​។​
​មនុស្ស​៤​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​រួមមាន​៖ ១.​ឈ្មោះ ស ស៊ន ភេទ​ស្រី​អាយុ​៥៧ ឆ្នាំ ២.​ឈ្មោះ​ភោគ សុ​ភី​ន ភេទ​ស្រី ៣.​ឈ្មោះ​ណាត ស្រី​ណាក់ ភេទ​ស្រី និង​៤.​ឈ្មោះ នូ សាត ភេទ​ប្រុស ជា​សមាជិក CNRP សង្កាត់​អូរ​ឬ​ស្សីទី​១​។ ពេលនេះ​ពួកគេ​ត្រូវបាន សមត្ថកិច្ច​កំពុង​ធ្វើ​ការសួរនាំ និង​អបរំ នៅក្នុង​អធិការដ្ឋាន​នគរបាល ៧​មករា​។​
​យុទ្ធនាការ​អាវខ្មៅ ដែល​បង្កើតឡើង​ដោយ អង្គការ​សង្គម​ស៊ីវិល និង​ជន​មួយចំនួន ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ ក្រោយពី​មាន​ការឃាត់ខ្លួន មន្ត្រី​អាដហុក​៤​នាក់ និង​អគ្គលេខាធិការរង គ​.​ជ​.​ប ម្នាក់​។ ប៉ុន្តែ​យុទ្ធនាការ​នេះ ត្រូវ​បាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ហេតុផល​ថា ជា​ចលនា​ដែល​មាន​លក្ខណៈ​ជា​បដិវត្ត​ពណ៌​។​
​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ចន្ទ​ទី​១៥ ខែ​សីហា​នេះ តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយចំនួន ក៏​បាន​ស្លៀក​សំលៀក​បំពាក់​ខ្មៅ​នេះដែរ បន្ទាប់​ពី​គណបក្ស​នេះ បានប្រកាស​ចូលរួម​យុទ្ធនាការ​អាវខ្មៅ​ជា​បន្តបន្ទាប់ កាលពី​សប្តាហ៍​មុន​៕

fn-2016-08-15-22-31-34-0 fn-2016-08-15-22-31-34-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya