ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​កម្មករ​ជនជាតិ​ចិន​១៩០​នាក់ នៅ​ការដ្ឋាន​សំណង់ Sino Great Wall

ប៉ូលិស​ឃាត់ខ្លួន​កម្មករ​ជនជាតិ​ចិន​១៩០​នាក់ នៅ​ការដ្ឋាន​សំណង់ Sino Great Wall

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦​នេះ កម្លាំង​របស់លោក សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​មាន​ការសម្របសម្រួល ពី​តំណាង​អយ្យការ​ផង​នោះ បាន​បន្ត​យុទ្ធនាការ​ចុះ​ទៅ​ឃាត់ខ្លួន កម្មករ​ជនជាតិ​ចិន​១៩០​នាក់ នៅ​ការដ្ឋាន​សំណង់ Sino Great Wall នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ការឃាត់ខ្លួន​ពួកគេ​នេះ គឺ​មូលហេតុ​ដោយសារតែ​ពួកគេ​បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ធ្វើ​ជា​កម្មករសំណង់​ដោយ​ខុសច្បាប់ ក្នុង​ការដ្ឋាន​សំណង់ Sino Great Wall មួយ​នេះ​។​
​លោក​ថា «​នៅពេលនេះ ជន​បរទេស​ទាំងអស់ កំពុង​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ ឯកសារ លិខិតឆ្លងដែន ទិដ្ឋាការ និង​សៀវភៅ​ការងារ ដើម្បី​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​»៕

fn-2016-08-16-07-34-37-0 - Copy fn-2016-08-16-07-34-37-3 - Copy fn-2016-08-16-07-34-38-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya