ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ ហ៊ុន សែន កំពុង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​សំរោង​យ៉ោង ខេត្តតាកែវ

សម្តេច​តេជោ ហ៊ុន សែន កំពុង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​សំរោង​យ៉ោង ខេត្តតាកែវ

(​តាកែវ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែ​សីហា​នេះ បាន​នឹង​កំពុង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ និង​អាជីវករ ក្នុង​ផ្សារ​សំរោង​យ៉ោង ស្ថិតក្នុង​ស្រុក​បាទី ខេត្តតាកែវ​។​
​ក្នុងឱកាស​ចុះ​សំណេះសំណាល​នោះ សម្តេច​តេជោ បាន​បញ្ជាក់​ប្រាប់​បងប្អូន​អាជីវករ​ក្នុង​ផ្សារ បងប្អូន​អាច​លក់ដូរ​ក្នុង​ផ្សារ​នេះ​ពេញ​មួយជីវិត តកូនតចៅ ដោយ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​។​
​ជាមួយគ្នានេះ បងប្អូន​អាជីវករ​ក្នុង​ផ្សារ​សំរោង​យ៉ោង បានឲ្យដឹងថា ពួកគាត់​បាន​ឃើញ​រួច​ហើយ នូវ​សារាចរណ៍​ណែនាំ របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​អា​ជីករ អាច​លក់ដូរ​ក្នុង​ផ្សារ​ពេញ​មួយជីវិត និង​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ដែល​បាន​ចេញ​សារាចរណ៍​នេះ​៕

fn-2016-08-16-06-49-39-0 fn-2016-08-16-06-49-40-3 fn-2016-08-16-06-54-39-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya