ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ស្លាប់ ៩​នាក់ និង​របួស ២២​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១៦ ​

ស្លាប់ ៩​នាក់ និង​របួស ២២​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១៦ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស កើតឡើង​ចំនួន ១៥​លើក (​យប់ ៦​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៩​នាក់ (​ស្រី ២​នាក់​) រងរបួស​ធ្ងន់ ១៥​នាក់ (​ស្រី ៣​នាក់​) និង​របួសស្រាល ៧​នាក់ (​ស្រី ២​នាក់​) ។​
​យោង​តាម​នាយកដ្ឋាន​ន​គរ​បាល​ចរាចរណ៍ បានឲ្យដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៥​លើក​នេះ បណ្តាលឲ្យ​ខូចខាត យានយន្ត សរុប​ចំនួន ២៣​គ្រឿង រួមមាន ម៉ូតូ ចំនួន ១៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៤​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង ។​
​មូលហេតុ ដែល​បណ្តាលឲ្យ​កើតមាន ករណី​គ្រោះថ្នាក់ ចរាច​រណ៍ រួមមាន ល្មើស​ល្បឿន ៧​លើក (​ស្លាប់​៦​នាក់​), ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធិ ៣​លើក​, បត់​គ្រោះថ្នាក់ ២​លើក (​ស្លាប់ ២​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់ ១​នាក់​), ប្រជែង ១​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២២​នាក់ (​យប់ ១៤​នាក់​) ។​
​ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ខេត្ត​កំពង់ស្ពឺ ៣​លើក ស្លាប់​៣​នាក់ (​ស្រី ២​នាក់​) របួស ៥​នាក់​(​ស្រី ១​នាក់​), បាត់ដំបង ៣​លើក ស្លាប់​៣​នាក់ របួស​៣​នាក់​, ភ្នំពេញ ៣​លើក ស្លាប់ ១​នាក់ របួស ២​នាក់​, ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់ និង​ខេត្ត​កំពង់ធំ ១​លើក ស្លាប់​១​នាក់ របួស ៤​នាក់ (​ស្រី ១​នាក់​) ។
​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស មាន​ចំនួន ២ ៩៨៨​គ្រឿង ក្នុងនោះ បាន​ធ្វើ​ការអប់រំ ចំនួន ១ ២៣៦​គ្រឿង និង​ពិន័យ​សរុប ចំនួន ១ ៧៥២​គ្រឿង ៕
5-26 - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya