ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ធ្លាក់​ឡានក្រុង​ពីលើ​ភ្នំ សម្លាប់​មនុស្ស ៣៣​នាក់ និង​អ្នកធ្វើដំណើរ ៣៥​នាក់​ទៀត​ទទួល​រងរបួស ​

ធ្លាក់​ឡានក្រុង​ពីលើ​ភ្នំ សម្លាប់​មនុស្ស ៣៣​នាក់ និង​អ្នកធ្វើដំណើរ ៣៥​នាក់​ទៀត​ទទួល​រងរបួស ​

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​៣៣​នាក់ ត្រូវបាន​សម្លាប់ នៅ​ថ្ងៃ​ចន្ទ​នេះ គ្រា​ដែល​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​ធ្លាក់​ពីលើ​ផ្លូវ ហើយ​បាន​បន្ត​ធ្លាក់​ចុះ​ពីលើ​ភ្នំ​មួយ នៅក្នុង​ស្រុក Kavrepalanchok ប្រទេស​នេ​ប៉ាល់​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់ ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ស៊ិនហួ នៅ​យប់​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ​។​
​លោក Bhim Kanta Sharma អនុប្រធាន​ការិល័​យ​មន្ត្រី​ស្រុក បានឲ្យដឹងថា មាន​ក្រុម​អ្នកធ្វើដំណើរ ៣៥​នាក់​ទៀត បាន​ទទួល​រងរបួស ហើយ​កំពុង​ត្រូវបាន​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ ទៅកាន់​រដ្ឋធានី Kathmandu ដើម្បី​ទទួល​ការព្យាបាល ដែល​មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ​។​
​លោក​បញ្ជាក់ថា ចំនួន​នៃ​អ្នកស្លាប់ អាច​នឹង​មាន​ការកើនឡើង​។ «​សាកសព​បាន​នៅ​រ៉ា​យ​ប៉ាយ​លើ​ភ្នំ បណ្តាល​ឲ្យ​ក្រុមមន្ត្រី​សន្តិសុខ មាន​ការលំបាក​ក្នុង​ការប្រមូល​សាកសព និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​» នេះ​បើ​តាម​សម្តី​លោក Sharma​។​
​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​នោះទេ​។ រថយន្តក្រុង​នេះ បាន​ធ្លាក់​ប្រមាណ​ជាង​៣០០​ម៉ែត្រ ចុះ​ពីលើ​ភ្នំ​៕Nepal Bus Crash 160815134828-01-nepal-bus-crash-0815-exlarge-169

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya