ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​សម្លាប់​ជន​ជួញដូរ​គ្រឿងញៀន​ជិត​១​ពាន់​នាក់ រយៈពេល​៣​ខែ​ ​

ប៉ូលិស​សម្លាប់​ជន​ជួញដូរ​គ្រឿងញៀន​ជិត​១​ពាន់​នាក់ រយៈពេល​៣​ខែ​ ​

ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ក្រោយពេល​ដែល​មាន​សកម្មភាព​ប្រឆាំង​និង​ការអនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​របស់​ប៉ូលិស​។​
​ការ​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​របស់​ប្រធានាធិបតី Rodrigo Duterte  ក្នុង​រយៈ​៣​ខែ​នេះ​បានសម្លាប់​ក្រុម​ជនល្មើស​ដល់​ទៅ​ជិត​១​ពាន់​នាក់​។ លោក Duterte បញ្ចាក់​ថា កម្លាំង​ប៉ូលិស ទា​ហ៊ាន នឹង​មិន​មាន​ទោស​ឡើយ​នៅពេល​ដែល​សម្លាប់​មនុស្ស​ក្នុងពេល​បំពេញ​ការងារ​បោសសម្អាត​ក្រុម​ជួញដូរ​គ្រឿងញៀន​។​
​អង្គការ​អន្តរជាតិ​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​ប្រធានាធិបតី​ហ្វុីលីពីន អាច​បំពាន​ទៅ​និង​សិទ្ធមនុស្ស ដោយ​ការសម្លាប់​មិន​បាន​សើ​បឲ្យច្បាស់លាស់ ។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ហ្វុីលីពីន​បានឲ្យដឹងថា អាមេរិក​អាច​នឹង​កាត់​ជំនួយ​យោធា​ដល់​ប្រទេស​នេះ​ក្រោយពេល​ប្រធានាធិបតី មិន​បាន​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​សិទ្ធមនុស្ស​។​
​ការប្រើប្រាស់​កណ្តាប់ដៃ​ដែក​កម្ចាត់​ពុករលួយរ​បស់​ប្រធានាធិបតី​ហ្វុីលីពីន​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ចេញមក​សារភាព និង​ត្រូវ​ចាប់ខ្លួន​។ ទាំងនោះ​ហើយ​បាន​ធ្វើឲ្យ​មន្ទីរឃុំឃាំង​នៅក្នុង​ប្រទេស​នេះ​ខ្វះ​ច្រើន​ត្រូវ​សាងសង​ថ្មី​បន្ថែម​ទៀត​៕
1-1-61 1-2-59

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya