ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ករណី​បាញ់សម្លាប់​ជនជាតិ​កូរ៉េ ជា​រឿង​ជំពាក់​លុយ​បាញ់់​បំបិទ​មាត់​ ​

ករណី​បាញ់សម្លាប់​ជនជាតិ​កូរ៉េ ជា​រឿង​ជំពាក់​លុយ​បាញ់់​បំបិទ​មាត់​ ​

ខេត្ត​កណ្តាល ៖ ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​នេះ​ឈ្មោះ ផុំ រដ្ឋា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ត្រូវបាន​ចាប់ខ្លួន កាល​ពី​ថៃ្ង​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ វេលា ម៉ោង​៥​និង​៥​នាទី​ល្ងាច​នៅ​ខាងកើត​ផ្សារ​ធំ ថ្មី រាជធានី​ភ្នំពេញ ដោយ​កម្លាំង​កង​រាជ អាវុធហត្ថ​ខេត្តកណ្តាល​សហការ​ជាមួយ នឹង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​ជា​ឃាតក​ឈ្មោះ ផុំ រដ្ឋា ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ធ្វើ​ត្រាប់​ឡើងវិញ ពី​សកម្មភាព​ដែល​បាន​បាញ់សម្លាប់​ជន រងគ្រោះ​នៅ​ព្រឹក​ថៃ្ង​ទី​១៥ ខែ​សីហា ឆ្នាំ ២០១៦ នៅ​កន្លែងកើតហេតុ​ចំណុច​សាលា ឆ​ទាន ស្ថិតក្នុង​ភូមិ​កោះ​ខ្នុរ ឃំ​ុ​ព្រៃ​រកា ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។​
​គួរបញ្ជាក់​ថា ជនរងគ្រោះ​ត្រូវបាន​សមត្ថ រក​អត្តសញ្ញាណ​ឃើញ និង​ស្គាល់​បន្ទាប់ ពី​ឃាតក​បាញ់​សម្លាប់​បាន​មួយ​ថៃ្ង​មក​។ ជនរងគ្រោះ​ឈ្មោះ ជុន សុង (Chun Seong) កើត​នៅ​ថៃ្ង​ទី​១៥ ខែ​មីនា ឆ្នាំ ១៩៥៨ ជា​ជនជាតិ​កូរ៉េ ។​
​មន្ដ្រី​កងរាជអាវុធហត្ថ​ខេត្ដ​កណ្ដាល​បានបញ្ជាក់​ថា ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ ផុំ រដ្ឋា បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បានធ្វើ​សកម្មភាព​ប្រើប្រាស់​កាំភ្លើង​ខ្លី​បាញ់​ជនរងគ្រោះ​ចំនួន​៤​គ្រាប់​បណ្ដាលឲ្យ​ស្លាប់​នៅក្នុង​សាលាឆទានឯ​ភូមិកោះ​ខ្នុរ ឃុំ​ព្រៃ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្ដ កណ្ដាល ប្រាកដ​មែន ។​
​ក្រោយពី​បាញ់​សម្លាប់​ជនរងគ្រោះ​ខ្លួន​បាន​បើករថយន្ដ​ម៉ាក KIA MORNING ពណ៌​មើម​ការ៉ុត ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-7925 ឡើង​ទៅ​ផ្លូវ​ជាតិ​លេខ​២​ក្នុង គោលបំណង​ឆ្ពោះទៅ​ខេត្ដ​តាកែវ​តែដោយសារ​ខ្លាច​មាន​សមត្ថកិច្ច​ស្ទាក់​ចាប់​ខ្លួន​ក៏​ឈប់​រថយន្ដ​ទុក​ចោល​ក្បែរ​ចិញ្ចើម​ផ្លូវ​ស្ថិតក្នុង​ភូមិសាស្ដ្រ​ស្រុក​បាទី ខេត្ដ​តាកែវ​ជិត​ស្នាក់ការ​កងរាជអាវុធហត្ថ​ការពារ​សន្ដិសុខ​២០១​រួច​ក៏​ជួល​ម៉ូតូឌុប​ជិះ​ឆ្ពោះទៅ​តាម​ផ្លូវជាតិ​លេខ​៣​ទៅ​រាជធានី​ភ្នំពេញ​វិញ ។​
​ជនសង្ស័យ​បន្ដថា ពេល​ជិះ​ម៉ូតូ​តាមផ្លូវ​រូបគេ​បាន​យក​កាំភ្លើង​ខ្លី​គ្រវែង​ចោល ហើយ ពេល​មកដល់​ចំណុច​ស្ពាន​៧​មករា​ខ្លួន​ក៏​បន្ដ​យក​កាបូបស្ពាយ​និង​ឯកសារ​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​បោះ​ចូល​ទៅក្នុង​ទឹក ទើប​បន្ដ​ដំណើរ​ឆ្ពោះ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ជា​ធម្មតា ។​
​ជនសង្ស័យ​ឈ្មោះ ផុំ រដ្ឋា បញ្ជាក់ថា កាំភ្លើង​ខ្លី​ដែល​ខ្លួន​បាញ់សម្លាប់​ជនរងគ្រោះ មាន​ទាហាន​ម្នាក់​យក​មក​បញ្ចាំ​ខ្លួន​ក្នុង តម្លៃ​១៥០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ ករណី​ឈាន​ដល់​បាញ់សម្លាប់​ជនរងគ្រោះ​នេះ​ក៏​ព្រោះតែ​ខ្លួន​ជំពាក់​លុយ​ជន​រងគ្រោះ​ច្រើន​ពេក​មិន​មាន​លទ្ធភាព​សង ទើប​សម្រេច ចិត្ដបាញ់​សម្លាប់ជនរ​ង​គ្រោះ​ដើម្បី​បំបិទ​មាត់ និង​បញ្ចប់​បំណុល ។​
​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ជំពាក់​លុយ ជន​រងគ្រោះ​ច្រើន​ដោយសារតែ​ខ្លួន​រកស៊ី មុខ​ជំនួញ​នាំ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ពី​ប្រទេស​កូរ៉េ​មក​លក់​នៅ​កម្ពុជា ហើយ​ខាតចុងខាតដើម​ទើប​ជំពាក់​លុយ​ជនរងគ្រោះ​យ៉ាង​ដូច្នេះ​។​
​គួររំលឹកថា កាល​ពី​ថៃ្ង​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​សាលាឆទាន​ត្រង់​រង្វង់​មូល​ភូមិ កោះ​ខ្នុរ ស្ថិតក្នុង​ឃុំ​ព្រៃ​រកា ស្រុក​កណ្តាល ស្ទឹង ខេត្ត​កណ្តាល មាន​ករណី​ឃាតកម្ម ដ៏​ឃោរឃៅ​មួយ​បាន​កើតឡើង ។ ក្រោយពី កើតហេតុ​គេ​បាន​សន្និដ្ឋានថា ករណី​ឃាត កម្ម​នេះ ផ្តើមចេញ​ពី​រឿង​ទំនាស់​ក្នុង​មុខរបរ រកស៊ី ។​
​នៅ​ថៃ្ងកើតហេតុ​នោះ​ដែរ​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ជនដៃដល់​ក្រោយពី​បាញ់​សម្លាប់​ជនរងគ្រោះ​ហើយ បាន​បើករថយន្ត​ចេញពី​ចំណុច​កើតហេតុ​ឆ្ពោះទៅ​ខេត្ត​តាកែវ​។ ស្របពេល​នោះ​សមត្ថកិច្ច​ខេត្ត​កណ្តាល​បាន​ពន្លាត​ដែន​សមត្ថកិច្ច ដើម្បី​សហការ​ជាមួយនឹង​សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ​តាម​ចាប់ខ្លួន​ជនដៃដល់ ប៉ុន្តែ​ជនដៃដល់​ទំនង​ជា​ដឹងខ្លួន​ក៏​ប្លុង​រថយន្ត មួយគ្រឿង​ម៉ាក​គា ពណ៌​មើម​ការ៉ុត ពាក់ ស្លាក​លេខ​ភ្នំពេញ 2AK-7925 នៅ​ភូមិ សាស្ត្រ​ស្រុក​បាទី ខេត្តតាកែវ ។​
​សាក្សី​ដដែល​បាន​និយាយទៀតថា នៅ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ជន​រង គ្រោះ​ជិះ​រថយន្ត​ខាងលើ​នេះ​ជាមួយនឹង មនុស្ស​២-៣​នាក់​ទៀត​ក្រឡឹង​ចុះ​ឡើង​នៅ​ម្តុំ​ទីតាំង​កើតហេតុ​គ្រា​ដែល​មាន​ភ្លៀង ធ្លាក់ ។ បន្តិចក្រោយមក​គេ​បាន​ឃើញ​ជន រងគ្រោះ និង​មនុស្ស​២​នាក់​ទៀត​ចុះ​ពីលើ រថយន្ត​ដើរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលាឆទាន រង្វង់​មូល​ភូមិ​កោះ​ខ្នុរ​នេះ​។ លុះ​មួយសន្ទុះ ក្រោយមក​គេ​ក៏​បាន​ឮ​សំឡេង​ផ្ទុះអាវុធ ឡើង​ផ្ទួនៗ​គ្នា​៤-៥​គ្រាប់​បង្ក​ឲ្យ​ប្រជា​ពល រដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា ស្រឡាំងកាំង ខណៈ​ដែល​ជនដៃដល់​នាំគ្នា​ឡើង​ជិះ​រថយន្ត​បើក​ចេញ​សំដៅទៅ ខេត្តតាកែវ ៕1-136 2-86 6-19

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya