ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​២​នាក់​ ​

ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​២​នាក់​ ​

ខេត្ត​ស្វាយរៀង​៖ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​
​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាកវ៉េវ​ចិន ពណ៌​បៃតង គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ទិត យ៉​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ជុប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង មុខរបរ កម្មករ​រោងចក្រ និង​អ្នករួមដំណើរ​ឈ្មោះ ឆើត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​បើក​ចេញ​ពី​ផ្លូវលំ​ពី​ទិស​ខាងជើង​ទៅ​កើត​បាន​បុក​គោរ​យន្ត​កន្ត្រៃ ពណ៌​ក្រហម ស្លាក​លេខ​គ្មាន ចំ​ពាក់កណ្តាល​ទ្រុង ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច បើកបរ​ដោយ​ឈ្មោះ  ឥ​ន ណា​គ្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​ស្មាច ឃុំ​ខ្សែ​ត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​និង​មនុស្ស​ខ្ទាត​ធ្លាក់​ស្រែ​តែម្ដង​។​
​ក្រោយ​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​មក​អន្តរាគមន៍​យក​ភាគី​ខាង​ម៉ូតូ​មក​កាន់​មន្ទីរពេទ្យ​និង​ធ្វើការ​វាស់វែង​ព្រមទាំង​អូស​យក​វត្ថុតាង​ទាំង​២​គ្រឿង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដោះស្រាយ​ពេល​ក្រោយ​។ មូលហេតុ​គឺ​ម៉ូតូ​បើកបរ​មិន​គោរព​សិទ្ធ​អាទិភាព​ទើប​ជួប​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង ៕

1-135 4-43

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya