ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ភ្នាក់ងារ​អ្នកយកព័ត៌មាន​«​ខ្មែរ​ម្ចាស់​ស្រុក​» ស្លាប់​នៅលើ​កាណូត​ដរ​ ​

ភ្នាក់ងារ​អ្នកយកព័ត៌មាន​«​ខ្មែរ​ម្ចាស់​ស្រុក​» ស្លាប់​នៅលើ​កាណូត​ដរ​ ​

ខេត្ត​កំពង់ឆ្នាំង​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់ចំណុច កែង​បត់​ដី​ដុល ស្ថិត​នៅ​ព្រំប្រទល់​រវាង​ស្រុក​កំពង់លែង និង ក្រុង​កំពង់ឆ្នាំង ។ បុរស​ដែល​ស្លាប់​នេះ មានឈ្មោះ​ថា រស់ សំអាត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​អ្នក​យក​ព័ត​មាន​អោយ​ការ​សែត​ខ្មែរ​ម្ចាស់​ស្រុក បាន​ធ្វើដំណើរ​ឡើង​ជិះ​កាណូត​នៅ​ជើង​ម៉ោង​៨​និង​៣០​នាទី ។​
​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នេះ មាន​សភាព​ស្លេកស្លាំង ប៉ុន្តែ​អង្គុយ​ជជែក​គ្នា​លេង​ធម្មតា នៅ​ផ្នែក​ខាង​លើ​ក្បែរ​កន្លែង​អ្នកបើកបរ​កា​រណូត​ផងដែរ ស្រាប់តែ​នៅ​ពេល​កាណូត​បានចេញ​ដល់​ពាក់កណ្តាល​ផ្លូវ ត្រង់​ចំណុច​ព្រែក​ដី​ដុល ដែល​ជា​កន្លែង​ស្តា​ព្រែក​នោះ ក៍មាន​អាការៈ​ក្អក​យ៉ាងខ្លាំង និង ក្អួត​រហូត​ដល់​ធ្លាក់​ឈាម​យ៉ាង​ច្រើន​ទៀតផង ពេល​នោះ​ក៍​ប្រាប់​អ្នកបើកបរ​អោយ​ឈប់​ហើយ​ចង់​ត្រឡប់​ទៅ​វិញ ឃើញ​ដូចនេះ អ្នកបើកបរ​បាន​បង្អង់​ល្បឿន និង បាន​នាំគ្នា​ជួយ​សង្គ្រោះ​គាត់ ពេល​នោះ​បុរស​រូប​នេះ​បាន​លុតជង្គង់ និង បាន​ក្អួត​ម្តងទៀត ហើយ​ធ្លាក់​ឈាម​កាន់តែច្រើន និង​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តង ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង បាន​មក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ និង បាន​ធ្វើកា​សន្និដ្ឋាន​ជា​លើក​ដំបូង​ថា បុរស​ជា​អ្នក​យក​ព័ត​មាន​អោយ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​នេះ​ស្លាប់​ដោយសារ​ធ្លាក់​ឈាម​ច្រើនពេក គឺ​ដោយសារ​ជំងឺ​ខ្លួនឯង​ផ្ទាល់ ។ ក្រោយពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ទៅ​អោយ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕56-1 56-2 56-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya