ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ ក់ជើង​ម្ខាង នៅ​ក្រុង​បាន​លុង​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ ក់ជើង​ម្ខាង នៅ​ក្រុង​បាន​លុង​ ​

ខេត្ត​រតនគិរី​៖ រថយន្ត​ម៉ាក​កាមរី​ស្វិត បើក​បុក​អ្នកជិះ​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ខាងកើត​ប្រលាន​យន្តហោះ​ចាស់ តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្តិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​
​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កាមរី​ស្វិត​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រស់​ទិស​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង​។​
​បើ​តាម​ប្រភព​ពី​សមត្តកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ រស់ ច​ន្តា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជនជាតិ​ខ្មែរ​របួស​បាក់​ជើង​ស្តាំ​នឹង​បែកក្បាល ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​គុប​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ គ​២៥៨១.​ភ​.​ព​១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​មាន​ទីលំនៅ​ភូមិ​កា​ចាញ​អូរ​សា​អិល ឃុំ​ល្បាំ​១ ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​
​ក្រោយ​កើតហេតុ​ន​សមត្ថកិច្ច​គ​បាល​ខេត្ត​ចុះ​មក​អន្តរា​គម៍​ធ្វើការ​វាស់វែង​នឹង​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​យកមក​ធ្វើ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕
2-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya