ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​កាស៊ីណូ ឡាវិ​ហ្គាសា​ន់ ម្នាក់​ខ្យល់គរ​ស្លាប់ សង្ស័យ​អំពើ​ឃាតកម្ម​ ​

បុគ្គលិក​កាស៊ីណូ ឡាវិ​ហ្គាសា​ន់ ម្នាក់​ខ្យល់គរ​ស្លាប់ សង្ស័យ​អំពើ​ឃាតកម្ម​ ​

ខេត្ត​ស្វាយរៀង​៖ ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​លេខ​C3  នៃ​ផ្ទះសំណាក់​ដែល​ក្រុមហ៊ុន​ជួល​សម្រាប់​ឲ្យ​បុគ្គលឹក​ក្រុមហ៊ុន​កាស៊ី​ណូ​ឡាវិ​ហ្គាសា​ន់ (LASVEGAS SUN) ស្នាក់នៅ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​។ ជនរងគ្រោះ​ឈ្មោះ សូត្រ សុខ​ម ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​ជា​បុគ្គ​លឹក​កាស៊ីណូ​ខាងលើ មាន​ទីលំនៅ​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី បាន​ដេកស្លាប់​នៅក្នុង​បន្ទប់ សង្ស័យ​ជា​អំពើ​ឃាតកម្ម​។​
​ក្រោយ​ពី​ការពិនិត្យ​របស់​ក្រុម​គណ​:​កម្ម​ការ​កោសល្យវិច្ឆ័យ​ដោយ​គ្មាន​ឃើញ​ស្លាកស្នាម​អ្វី​ដែល​បញ្ជាក់ថា​ជា​ឃាតកម្ម​នោះទេ ទើប​បញ្ជាក់ថា សាកសព​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតប្រាកដ​មែន​។​
​ជនរងគ្រោះ​ឈ្មោះ សូត្រ សុខ​ម នេះ​ជា​បុគ្គលិក​ធ្វើការ​ក្នុង​ម៉ោង​វេន​យប់​គឺ​ចូល​នៅ​ម៉ោង​៥​ល្ងាច ចេញ​នៅ​ម៉ោង​២​យប់​ទៀបភ្លឺ​។ ហើយ​នៅ​យប់​កើតហេតុ​ជនរងគ្រោះ​ចេញពី​ធ្វើការ​នៅ​ម៉ោង​២​ទៀប​ភ្លឺ រួច​បាន​មក​ដេក​នៅក្នុង​បន្ទប់​C3 ជាមួយ​បុគ្គលិក​៣​នាក់​ផ្សេង​ទៀត ក្រោយមក​ជនរងគ្រោះ​បាន​ចេញពី​បន្ទប់​ទៅ​ទិញ​ស្រា​បៀរ​យកមក​ផឹក​ជាមួយ​មិត្តភក្តិ ៤​នាក់​ដែល​ធ្វើការ​ជាមួយគ្នា​ក្នុង​បន្ទប់​លេខ​C5 រហូតដល់​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​ទើប​បែក​គ្នា​ហើយ​បាន​ដើរ​ទៅ​ដេក​ក្នុង​បន្ទប់​ខ្លួន​វិញ (​បន្ទប់​C3) រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​បុគ្គលិក​៣​នាក់​ដែល​ដេក​ជាមួយ​បាន​ភ្ញាក់​ឡើងទៅ​ញ៉ាំ​បាយ​ក៏​ដាស់​ជនរងគ្រោះ​ឲ្យ​ឡើង​ទៅ​ញ៉ាំ​បាយ​ទាំងអស់គ្នា ពេល​យកដៃ​ទៅ​អង្រួន​ជើង​ស្រាប់តែ​ជន​រងគ្រោះ​ស្លាប់​រឹង​ទៅ​ហើយ​មិនដឹងថា ស្លាប់​នៅ​ពេល​ណា​ក៏​ឆោឡោ​និង​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះមកពិនិត្យ​។​
​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សម្ថ​កិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕
1-130 2-81 3-56

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya