កំពុងស្ពឺ៖ ប្រទះឃើញ ដេកស្លាប់កណ្តាល ព្រៃជ្រៅ ហើយសពមានសភាព ហើមស្អុយរលួយ នៅម៉ោងប្រមាណ១១ ថ្ងៃទី១៤ ខែសីហានេះ ស្ថិតនៅចំណុច ខាងត្បូងភូមិត្រាំស្លឹក ឃុំតាសាល ស្រុកឱរ៉ាល់ ។
ជនរងគ្រោះឈ្មោះ ភុន ពិសី អាយុ២២ឆ្នាំ មុខរបរជាកម្មករ លើកអុស នៅភូមិសង្វា ឃុំអូរ ស្រុកភ្នំស្រួច ហើយជាមួយមាន សតិមិនគ្រប់ ។ អាជ្ញាធរបានបន្តទៀតថា មុនពេលបាត់ខ្លួន ជនរងគ្រោះ បានរត់ចូលព្រៃតាំងពីថ្ងៃទី១១ ខែសីហានេះ ហើយអ្នកភូមិបានតាម រកដែរ តែមិនឃើញ ទើបរហូតដល់ថ្ងៃទី១៤ បានប្រទះឃើញដេកស្លាប់ ក្នុងព្រៃតែម្តង ៕
» ព័ត៌មានជាតិ » ប្រទះឃើញសព ហើមស្អុយរលួយ នៅស្រុកឱរ៉ាល់