ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » បុរស​២​នាក់ ទិញ​គ្រឿងញៀន​ចែកចាយ ត្រូវ​តុលាការ​ឃុំខ្លួន

បុរស​២​នាក់ ទិញ​គ្រឿងញៀន​ចែកចាយ ត្រូវ​តុលាការ​ឃុំខ្លួន

(​កណ្ដាល​)៖ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ ដើម្បី​រង់ចាំ​វិនិច្ឆ័យ​ទោស​ពេល​ក្រោយ ។​
​ជនសង្ស័យ​ទាំង​ពីរ​នាក់ សារភាព​នៅ​ដំណាក់កាល​សមត្ថកិច្ច​ថា ពួកគេ​បាន​ចូល​លុយ​គ្នា​ទិញ​ថ្នាំញៀន​មក​ពី​ចំណុច​បឹង​ត្របែក រាជធានី​ភ្នំពេញ ចំនួន​២៤​កញ្ចប់​តូច ក្នុងតម្លៃ​៣០​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ជួញដូរ​នៅ​ឃុំ​ព្រែក​អំបិល តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន តែម្ដង ។​
​ជនសង្ស័យ​២​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​២៤​កញ្ចប់ ត្រូវបាន​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២០៖៣០​នាទី ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​
​ជនសង្ស័យ​ទី​១. ឈ្មោះ ឈុន មុន្នី  អាយុ​២៤​ឆ្នាំ និង ទី​២. ឈ្មោះ សេង គីម​សុង  អាយុ​១៩​ឆ្នាំ ។  អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។ វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់យក រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៤​កញ្ចប់​តូច និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​Nex ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត 1I-8195 ៕

fn-2016-08-15-12-10-12-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya