ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ត្រូវ​ផ្ទះ​បាក់​សង្កត់​លើ ​

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ត្រូវ​ផ្ទះ​បាក់​សង្កត់​លើ ​

មណ្ឌលគិរី ៖ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៦ និង​១០​នាទី​យប់​ថ្ងៃទី​១៤ សីហា ២០១៦ ស្ថិតក្នុង​ភូមិ​រណែង​ក្រៅ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។​
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ផល ភក្តី អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​៤​នាក់​ទៀត រង របួសធ្ងន់​-​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​។​
​នៅ​មុនពេល​កើតហេតុ មាន​បុរស​មួយ​ក្រុម​រួម និង​ម្ចាស់ផ្ទះ ឈ្មោះ​ឈឹម ផាន្នី បាន​នាំគ្នា​អង្គុយ​ផឹកស៊ី​នៅ​ក្រោមផ្ទះ ។ លុះ​ផឹក​មិនទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​មាន​ខ្យល់​បោកបក់​មក​យ៉ាងខ្លាំង ដោយ​មុខ​ខ្យល់​នោះ គឺ​បោកបក់​ចំ​ផ្ទះ​ជនរងគ្រោះ បណ្តាលឱ្យ​បាក់​ទាំង​កំរោល ផ្អើល​មនុស្ស​រត់​ចេញ​ទាំង​ប្រសាច​ពីក្រោម​ផ្ទះ​ខ្លះ​ទាន់ ខ្លះ​មិន​ទាន់ ។​
​ក្រោយ​កើតហេតុ​ភ្លាមៗ គេ​ក៏​ឃើញ​ជនរងគ្រោះ​ម្នាក់​ដួល​ដេក​នៅ​ក្រោម​គំនរ​ឈើ​បាក់បែក​នោះ ហើយ​គេ​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ភ្លាមៗ​ទៅហើយ ជាមួយគ្នា​នោះ​ក៏​មាន​មនុស្ស​៤​នាក់​ផ្សេង​ទៀត រងរបួស​ធ្ងន់​-​ស្រាល​ផងដែរ ។
​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ខេត្ត​ភាគ​ឥ​សាន្ត​មួយ​នេះ​កាលពី​ប៉ុន្មាន​ខែ កន្លងទៅ បានធ្វើឱ្យ​លំនៅឋាន​ប្រជាពលរដ្ឋ សត្វពាហនៈ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ រង​ការខូចខាត​យ៉ាងដំណំ ៕

fff472c9-0518-4a9e-a39c-b7520332d1b9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya