ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ចេញ​លិខិត​បង្គាប់​ការឲ្យ លោក ងី មាន​ហេង ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចាត់ចែង​ការងារ​រួម

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ចេញ​លិខិត​បង្គាប់​ការឲ្យ លោក ងី មាន​ហេង ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចាត់ចែង​ការងារ​រួម

(​ភ្នំពេញ​)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​សម្រេច​ចេញ​លិខិត​បង្គាប់ការ​មួយ​ជូន​លោក ងី មាន​ហេង បច្ចុប្បន្ន​ជា​អនុប្រធាន មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ត្រូវបានចាត់តាំង​ឲ្យបំពេញ​មុខងារ​ជា​អនុប្រធាន​ក្តាប់​រួម រហូតដល់​មាន​ការតែងតាំង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ ។​
​ការចេញលិខិត​បង្គាប់​ការ​នេះ ធ្វើឡើង​បន្ទាប់​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រកាស​ដក​លោក សុខ សុគន្ធ ចេញពី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​។ តែ​ទោះ​បី​យ៉ាង​សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា​នេះ បាន​ចេញ​អនុក្រឹត្យ​តែងតាំង​លោក សុខ សុគន្ធ ជា​អគ្គនាយករង​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល​។​
​ពាក់ព័ន្ធ​នឹង​ប្រធាន​មន្ទីរ​សុខាភិបាល​ថ្មី ត្រូវបាន​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បញ្ជាក់ថា រហូត​ចាំ​ការស្នើសុំ​ពី​សាលា​រាជធានី​ភ្នំពេញ​សិន​៕

fn-2016-08-15-10-43-52-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya