ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី ៤​នាក់ ពាក់ព័ន្ធ​នឹង​ការធ្វើ​យុទ្ធនាការ​អាវខ្មៅ នៅ​ថ្ងៃ​ចន្ទ

ប៉ូលិស​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី ៤​នាក់ ពាក់ព័ន្ធ​នឹង​ការធ្វើ​យុទ្ធនាការ​អាវខ្មៅ នៅ​ថ្ងៃ​ចន្ទ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ខណ្ឌ​៧​មករា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​បុរី​កីឡា ៤​នាក់ ដែល​បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ​អាវខ្មៅ ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង មន្ត្រី​សិទ្ធិមនុស្ស​អាដហុក និង អគ្គលេខាធិការរង គ​.​ជ​.​ប​។​
​មនុស្ស ៤​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​រួមមាន​៖ 1.​ឈ្មោះ ស ស៊ន ភេទ​ស្រី​អាយុ ៥៧ ឆ្នាំ 2.​ឈ្មោះ​ភោគ សុ​ភី​ន ភេទ​ស្រី 3.​ឈ្មោះ​ណាត ស្រី​ណាក់ ភេទ​ស្រី និង 4.​ឈ្មោះ​នូ សាត ភេទ​ប្រុស ជា​សមាជិក CNRP សង្កាត់​អូរ​ឬ​ស្សីទី​១​។ ពេលនេះ​ពួកគេ​ត្រូវបាន សមត្ថកិច្ច​កំពុង​ធ្វើ​ការសួរនាំ និង​អបរំ នៅក្នុង​អធិការដ្ឋាន​នគរបាល ៧​មករា ។​
​យុទ្ធនាការ​អាវខ្មៅ ដែល​បង្កើតឡើង​ដោយ អង្គការ​សង្គម​ស៊ីវិល និង​ជន​មួយចំនួន ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ ក្រោយពី​មាន​ការឃាត់ខ្លួន មន្ត្រី​អាដហុក ៤​នាក់ និង​អគ្គលេខាធិការរង គ​.​ជ​.​ប ម្នាក់ ។ ប៉ុន្តែ​យុទ្ធនាការ​នេះ ត្រូវ​បាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ហេតុផល​ថា ជា​ចលនា​ដែល​មាន​លក្ខណៈ​ជា​បដិវត្ត​ពណ៌​។​
​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ចន្ទ​ទី​១៥ ខែ​សីហា​នេះ តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយចំនួន ក៏​បាន​ស្លៀក​សំលៀក​បំពាក់​ខ្មៅ​នេះដែរ បន្ទាប់​ពី​គណបក្ស​នេះ បានប្រកាស​ចូលរួម​យុទ្ធនាការ​អាវខ្មៅ​ជា​បន្តបន្ទាប់ កាលពី​សប្តាហ៍​មុន​៕

fn-2016-08-15-10-38-32-7 Hong-0339 Hong-0340

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya