ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ប្រពន្ធ​ស្រក់​ទឹកភ្នែក​ជោក​ថ្ពាល់ ដោយ​ប្ដី​និង​កូន លង់ទឹក​ស្រះ​ស្លាប់ សាកសព​អោប​ជាប់​គ្នា​ ​

ប្រពន្ធ​ស្រក់​ទឹកភ្នែក​ជោក​ថ្ពាល់ ដោយ​ប្ដី​និង​កូន លង់ទឹក​ស្រះ​ស្លាប់ សាកសព​អោប​ជាប់​គ្នា​ ​

ខេត្តសៀមរាប​៖ ពិតជា អាណិត អាសូរ​គួរ​ឲ្យ​សង្វែក​ណាស់ ប្រពន្ធ​យំ ស្រក់​ទឹកភ្នែក ជោក​ថ្ពាល់ ដោយសារ ប្ដី​និង​កូន បាន​លង់ទឹក​ស្រះ ស្លាប់​ទាំង​២​នាក់ ដោយ​ការស្លាប់​នេះ សាកសព អោប​គ្នា ។​
​មន្ត្រីនគរបាល បានឲ្យដឹងថា ហេតុការណ៍ បាន​កើតឡើង នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ ម្សិលមិញ ដោយ​ទឹកស្រះ ជម្រៅ​៤​ម៉ែត្រ ទំហំ​៤​គុណ​១៣​ម៉ែត្រ ស្ថិតនៅ​ខាងជើង ផ្ទះ​ជនរងគ្រោះ ប្រហែល​១៥០​ម៉ែត្រ ដែល​ឪពុក នាំ​កូន​ទៅ ស្រោច​ដំណាំ​ដូង ដែល​ទើប​និង​ដាំ​ថ្មី នៅ​ចំណុច​ផ្លូវ លំ​គ្រួស​ក្រហម ក្នុង​ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​
​មន្ត្រីនគរបាល ស្រុក​ពួក បានឲ្យដឹងថា ជនរងគ្រោះ​ដែល បាន​ស្លាប់ ក្នុងករណី ខាងលើ​នេះ​មាន​៖
​ទី​១-​ឈ្មោះ ឈួន ដុល្លា ហៅ​ចិន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានមុខ​របរ ជា​បុគ្គលិក សណ្ឋាគារ​(​ឪពុក​)​។ ទី​២-​ឈ្មោះ ឆាង ឆៃ​ណា ភេទ​ប្រុស អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស​(​កូន​)​។ បច្ចុប្បន្ន​សព ត្រូវបាន​ប្រគល់ ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។
​នគរបាល​ស្រុក បានបញ្ជាក់​ថា ហេតុការណ៍ នេះ​ត្រូវបាន​ក្មេងៗ ឃ្វាលគោ​ឃើញ ហើយ​បាន​រត់ ទៅ​ប្រាប់​អ្នក​ភូមិ ដែល​នៅ​ក្បែរ នោះ​ឲ្យជួយ​សង្គ្រោះ តែ​អកុស្សល​ឪពុក និង​កូន​បាន ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ​។​
​តាម​ការពិនិត្យ​សាកសព របស់​កម្លាំង សមត្ថកិច្ច​នគរបាល និង​ប្រជាពលរដ្ឋ ដែល​បាន​ទៅ ស្រង់​ជនរងគ្រោះ បាន​សន្និដ្ឋានថា ប្រហែល​ជា​ឪពុក រវល់​ស្រោច​ដំណាំ កូន​ទៅ​លេង ទឹក​ហើយ​លង បន្ទាប់​មក​ឪពុក ទៅ​ជួយ​តែ​ជួយ មិន​បាន​ទើប បណ្ដាល​ឲ្យ ស្លាប់​ទាំង​០២​នាក់ សព​មាន​សភាព អោប​គ្នា​ជាប់​៕13882324_541580089368179_4710782616108114437_n 13921112_541580102701511_4181732412476287394_n 14054241_541580066034848_7521763168223252129_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya