ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នៅ​មុន​នេះ​បន្តិច ផ្ទុះ​អាវុធ​នៅ​អាកាសយានដ្ឋាន JFK Airport ក្នុង​ទីក្រុង​ញូវយ៉ក

នៅ​មុន​នេះ​បន្តិច ផ្ទុះ​អាវុធ​នៅ​អាកាសយានដ្ឋាន JFK Airport ក្នុង​ទីក្រុង​ញូវយ៉ក

(​ញូវយ៉ក​)៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន CNN នៅ​មុន​នេះ​បន្តិច​បានឲ្យដឹងថា មាន​ករណី​បាញ់​នៅក្នុង​អាកាសយានដ្ឋាន JFK Airport ដោយ​អ្នកដំណើរ​ត្រូវបាន​ជម្លៀស ខណៈ​ដែល​ប៉ូលិស​កំពុង​ស្វែងរក​ជនសង្ស័យ​។​
​សាក្សី​នៅ​ក្នុង​អាកាសយានដ្ឋាន បាន​រាយការណ៍​មក​ថា បាន​ឮ​សំឡេង​ស្នូរ​គ្រាប់កាំភ្លើង នៅក្នុង​ច្រក​ចេញ​ដំណើរ Terminal 8 នៅវេលា​ម៉ោង ៩​និង​៣០​នាទី​យប់ (​ត្រូវ​នឹង​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ម៉ោង​នៅ​កម្ពុជា​)​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ប៉ូលិស​បាន​ជម្លៀស​អ្នកដំណើរ​ចេញ និង​ស្វែងរក​ជនសង្ស័យ ប៉ុន្តែ​ប៉ូលិស​មិន​បាន​បញ្ជាក់ថា ពិតជា​មាន​ករណី​ដូច​សេចក្ដីរាយការណ៍​នោះ​ឡើយ​។​
​អ្នកដំណើរ​មួយចំនួន​បាន​បង្ហោះ​សារ​នៅលើ Twitter ថា ជើងហោះហើ​របស់​ពួកគេ​ត្រូវ​បាន​បង្វែរ​ទៅកាន់​អាកាសយានដ្ឋាន​ផ្សេង ខណៈ​ដែល​ប៉ូលិស​ជាច្រើន​បាន​និង​កំពុងតែធ្វើការ​ស៊ើបអង្កេត ហើយ​ផ្លូវ​មួយចំនួន​នៅក្បែរ​អាកាសយានដ្ឋាន​ត្រូវ​បាន​បិទ​៕

Cp3eJ3KWYAAMU0I screen-shot-2016-08-14-at-10-38-48-pm

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya